ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​ហើយ​! អ្នក​វិទ្យាសាស្ត្រ​ថា សំបក​ដក​ប្លា​ស្ទិ​ក​មាន​ប្រយោជន៍​ចំពោះ​រថយន្ត

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ពី​របៀប​ប​ម្លែ​ង​សំបក​ដប​ប្លា​ស្ទិ​ក​ឲ្យ​ទៅ​ជា​ប្រភព​ថាមពល​សម្រាប់​រថយន្ត​។ លោក​បណ្ឌិត Moritz Kuehnel មក​ពី​សាកលវិទ្យាល័យ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ពី​របៀប​ប​ម្លែ​ង​សំបក​ដប​ប្លា​ស្ទិ​ក​ឲ្យ​ទៅ​ជា​ប្រភព​ថាមពល​សម្រាប់​រថយន្ត​។

លោក​បណ្ឌិត Moritz Kuehnel មក​ពី​សាកលវិទ្យាល័យ Swansea University ផ្នែក​គីមីវិទ្យា បាន​លើក​ឡើង​ថា​៖ «​ជា​រៀង​រាល់​ឆ្នាំ​មាន​ប្លា​ស្ទិ​ក​ច្រើន​ណាស់​ត្រូវ​បាន​ប្រើប្រាស់ រហូត​ដល់​រាប់​ពាន់​លាន​តោន ហើយ​មាន​ត្រឹមតែ​មួយ​ផ្នែក​តូច​ទេ ដែល​យក​ទៅ​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​។ ពួក​យើង​ព្យាយាម​ប្រើប្រាស់​អ្វី ដែល​គេ​សល់​ពី​ការ​កែ​ច្នៃ​»​។

លោក​បន្ត​ថា​៖ «​អ្វី​ពិសេស​សម្រាប់​ការ​រក​ឃើញ គឺថា យើង​មិន​ចាំបាច់​ត្រូវ​សម្អាត​ប្លា​ស្ទិ​ក​ទាំងនោះ​មុន​ពេល​កែ​ច្នៃ​ឡើយ​។ យើង​អា​ចប​ម្លែ​ង​គ្រប់​ប្រភេទ​ប្លា​ស្ទិ​ក​។ វា​នឹង​បង្កើត​ទៅ​ជា​ឧស្ម័ន​អ៊ីដ្រូសែន ដែល​ចេញ​តាម​ពពុះ​ប្លា​ស្ទិ​ករ​លាយ​។ ឧស្ម័ន​នេះ​អាច​យក​ទៅ​ប្រើ​ក្នុង​រថយន្ត​ដើរ​ដោយ​អ៊ីដ្រូសែន​»​។

គេ​ត្រូវការ​សារធាតុ​ស្រូប​ពន្លឺ​ដាក់​ចូល​ក្នុង​សំណល់​ប្លា​ស្ទិ​ក មុន​ពេល​យក​វា​ទៅ​ដាក់​ក្នុង​ល្បាយ​អាល់​កា​ឡាំង និង​ដាក់​ឲ្យ​ត្រូវ​កំ​ដៅ​ថ្ងៃ​។ ពេល​នោះ​វា​នឹង​ចេញ​ជា​ឧស្ម័ន​អ៊ីដ្រូសែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​ត្រូវ​បាន​ផ្តល់​ជា​ជំនួយ​ពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ផ្នែក​វិស្វកម្ម និង​វិទ្យា​សាស្ត្រ​​រូបសាស្ត្រ និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​អូ​ទ្រី​ស​។ គេ​មិន​ទាន់​អាច​ផលិត​អ៊ីដ្រូសែន​តាម​របៀប​នេះ​ឲ្យ​ទៅ​ទីផ្សារ​បាន​ឡើយ​។ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ