ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! អាណិត​កូនង៉ា​ណាស់​មិនដឹង​គ្នា​ឈឺ​យ៉ាងណា​ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​តូ​យូ​តា​ព្រូស​បាន​បុក​ជាមួយ​រថយន្ត​តូ​យូ​តា​កា​ម៉ា​រី​ឆ្លាម បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់ ដែល​ម្នាក់​ជា​កូនង៉ា​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​មុខ​សាលា​វិទ្យាល័យ​ទឹក​ផ្លា ស្ថិត​ភូមិ​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​តូ​យូ​តា​ព្រូស​បាន​បុក​ជាមួយ​រថយន្ត​តូ​យូ​តា​កា​ម៉ា​រី​ឆ្លាម បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់ ដែល​ម្នាក់​ជា​កូនង៉ា​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​មុខ​សាលា​វិទ្យាល័យ​ទឹក​ផ្លា ស្ថិត​ភូមិ​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​នគរបាល​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​មាន​រថយន្ត​តូ​យូ​តា​ព្រូស​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AV- 5409 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​នឹង​រថយន្ត​ម៉ាក់​តូ​យូ​តា​កា​ម៉ា​រី ពាក់​ស្លាក់​លេខ​ភ្នំពេញ 2A- 5733 ដែល​ម្ចាស់​ថយ​ចេញពី​ក្នុងផ្ទះ​មក​លើ​ផ្លូវជាតិ​លេខ​៥ បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់ មាន​ស្រី​២​នាក់ និង​កូនង៉ា​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើងគោ​កបាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​កំហុស​កើតឡើង​ទាំង​ពីរ គឺ​អ្នកបើកបរ​រថយន្ត​តូ​យូ​តា​ព្រូស បើកបរ​ក្នុង​ល្បឿន​លឿន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​រថយន្ត​តូ​យូ​តា​កា​ម៉ា​រី​កំហុស​ធ្ងន់ ដោយ​រថយន្ត​ចេញពីផ្ទះ​ឡើង​មក​ផ្លូវជាតិ​លេខ​៥ គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​អ្នក​មើល​ក្រោយ​ពេល​ថយ​រថយន្ត​ទើប​បង្ក​គ្រោះ​កើតឡើង បណ្តាល​រង​គ្រោះ​៣​នាក់ មិន​ទាន់​បាន​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ ។


ក្រោយ​ពេល​មន្ត្រី​នគរបាល​ចរាចរណ៍​ធ្វើការ​វាស់វែង​ហើយ​បាន​យក​រថយន្ត​សន្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ