ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​រក​បា.ញ់​សត្វ​ចំ​ថ្ងៃ​ស៊យ​បែរជា​ជួប​ពស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សត្វ​អ​សិរ​ពិស​ខាំ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ពេល​គាត់​ទៅ​រក​បាញ់​សត្វ​ក​ណ្ត​ុរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ខាងជើង​ឆៀង​ខាងលិច​ប្រាសាទ​ព្រាវ ស្ថិត​ក្នុងភូមិ​បែក​ចាន​ចាស់…

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សត្វ​អ​សិរ​ពិស​ខាំ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ពេល​គាត់​ទៅ​រក​បាញ់​សត្វ​ក​ណ្ត​ុរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ខាងជើង​ឆៀង​ខាងលិច​ប្រាសាទ​ព្រាវ ស្ថិត​ក្នុងភូមិ​បែក​ចាន​ចាស់ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​សេង សា​មិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​ពី​បុរស​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ គាត់​បាន​ទៅ​រក​បាញ់​សត្វ​កណ្តុរ​នៅ​ត្រង់​ចំណុច​ខាងជើង​ឆៀង​ខាងលិច​ប្រាសាទ​ព្រាវ ស្រាប់តែ​ត្រូវ​សត្វ​ពស់​ស្រកា​ចាស់​ចឹក​ត្រូវ​ត្រង់​ក្រោម​ភ្នែក​ជើង​ខាងឆ្វេង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ថ្មពួក ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ