​តាម​ទាន់ទើបបែកធ្លាយ​…​ម្តាយ​ស្ទើរ​គាំងបេះដូង នាង​ថា «​ថ្ងៃ​ទី​៣បាន​ម្តង ស្អែក​ឡើង​ម្តង​ទៀត​»


រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​រំលោភ​លើ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ហើយ​ត្រូវ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខណ្ឌចំការមន​ដើម្បី​ចាត់ការ ក្រោយ​ពី​គាត់​បាន​បាត់​កូនស្រី​មិន​នៅផ្ទះ​ក៏​ដើរ​តាម​រក​ឃើញ​ពួក​គេ ហើយ​សួរនាំ​ទើប​បែកធ្លាយ​ធ្លាប់​រួមរ័ក​២​លើ​មក​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​សាលា​វិទ្យាល័យ​បឹង​ត្របែក ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ សឿ​ន សុវណ្ណ​ដេ​ត អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨A ផ្លូវ​លេខ​៥០៨ ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ ស្នាក់​នៅ​ខណ្ឌចំការមន​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ​កាលពី​ថ្ងៃ​ទី​១១ មក​រា​កន្លង​មកនេះ ស្ត្រី​ជា​ម្តាយ​បាន​បាត់​កូនស្រី​របស់​គាត់​មិនឃើញ​នៅផ្ទះ​រូប​គាត់​ក៏​ដើរ​រក ស្រាប់តែ​ឃើញ​នាង​កំពុង​តែ​នៅ​ជាមួយនឹង​បុរស​ម្នាក់​។ ពេល​ដែល​ស្ត្រី​ជា​ម្តាយ​រក​ឃើញ​កូនស្រី​ក្នុង​ស្ថានភាព​បែប​នេះ គាត់​ក៏​សួរនាំ​ទើប​កូនស្រី​របស់​គាត់​និយាយ​រៀបរាប់​ថា «​កាលពី​យប់​ថ្ងៃ​ទី​៣ មក​រា រូប​នាង​និង​បុរស​ជា​សង្សារ​នាំ​គ្នា​ដើរ​លេង​ផឹកស៊ី និង​នាំ​គ្នា​ចូល​ដេក​ផ្ទះ​សំណាក់​​​ដួង​ច័ន្ទ រួមរ័ក​សម្រេច​១​លើក​»​។ លុះដល់​ស្អែក​ឡើង​ក្នុង​ថ្ងៃ​ទី​៤ មក​រា ​ពួក​គេ​ក៏​​ទៅ​ដើរ​លេង និង​ចូល​ដេក​ក្នុងផ្ទះ​សំណាក់​ដដែល​បាន​១​លើក​បន្ថែម​ទៀត​»​។

ក្រោយ​ពី​ឭ​សំដី​កូនស្រី​របស់​ខ្លួន​និយាយ​បែប​នេះ ស្ត្រី​ជា​ម្តាយ​ក៏​ប្តឹង​ទៅ​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន ឱ្យ​ចាប់​ឃាត់ខ្លួន​បុរស​ជា​សង្សារ​កូនស្រី​គាត់​តែ​ម្តង​។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន បុរស​ជា​ជនសង្ស័យ​សារភាព​ប្រាប់​ថា «​រូបគេ​ពិតជា​បាន​ធ្វើការ​រួម​រ័ក​ជាមួយនឹង​នាង​បាន​សម្រេច​ចំនួន​២​លើក​ពិតប្រាកដ​មែន ដោយ​ពួក​គេ​រៀន​សាលា​ជាមួយ​គ្នា និង​ស្រឡាញ់​គ្នា​ជាង​កន្លះ​ឆ្នាំមក​ហើយ​ផង​ដែរ»​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ពី​បទ​រំលោភ​លើ​ក្មេង​ស្រី​ខាងលើ​ទៅ​តាម​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រួច​ហើយ ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើ​កំណត់​ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ