លោក គួ​ច ចំរើន អភិបាលខេត្ត​គ្រោង​នឹង​ស្ថាបនា​ផ្លូវ​៣​ខ្សែ


ខេត្តកំពង់ចាម ៖ ដើម្បី​កែសម្រួល​ផ្លូវ​នៅ​ជុំវិញ​ក្រ​វ៉ា​ត់​ក្រុង​កំពង់ចាម​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ
នោះ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​មួយ​ចំនួន​ចុះ​ត្រួត
ពិនិត្យ​ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ ។

ដោយ​មាន​ចាក់​ផ្លូវ​បេតុង និង​ផ្លូវ DBST មាន​ចំនួន​០៣​ខ្សែ​មាន​ទឹកប្រាក់​រាប់​សែន​ដុល្លារ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​មាន​សោ​ភ័​ណ្ឌ​ភាព​ព្រោះថា ក្នុង​ចលនា​ប្រលងប្រណាំង​ក្រុង​កំពង់ចាម​ធ្លាប់​បាន​ទទួល​រំដួល​ចំនួន​០៣​ទង​ផង​ដែរ ។

លោក សែ​ម បន អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដី​នៅ
ខាង​មុខ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​រដូវប្រាំង​ហុយ ហើយ​ក្នុង​រដូវវស្សា​វិញ​ភ្លៀង​មក​ម្តង​ៗ​វិញ​បែក​ភក់​ពិបាក
នឹង​ធ្វើ​ដំណើរ​ទៅ​វិញ​មក​ជាមួយ​នោះ​រូប​លោក​នឹង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន រៃ​អង្គាស​លុយ​គ្នា ដើម្បី​ទិញ​ដី​មក​ចាក់​ត្រង់​កន្លែង​មាន​ជង្ហុក ការ​លំបាក​នេះ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក​សែ​ម បន ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា លោក​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​នានា​ជុំវិញ​ខេត្ត​រួម​នឹង​លោក​អភិបាលស្រុក​កំពង់សៀម​បាន​អ​ញ្ចើ​ញ​ចុះ​មក​ពិនិត្យ​ផ្លូវ​នៅ​មុខ​ផ្ទះ​របស់​លោក
គ្រោង​នឹង​ចាក់​បេតុង​ក្នុង​ពេល​ខាង​មុខ ដែល​មាន​ប្រវែង​រាប់រយ​ម៉ែត្រ រូប​លោក និង​អ្នក​ផ្សេង​ទៀត​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ។ ហើយ​លែង​លំបាក​ហុយ និង​បែក​ភក់​ទៀត​ដែរ ។ ទាំងនេះ​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា អាជ្ញាធរ​ស្រុក​ដែល​ដឹង​ជា​ពី​ការ​លំបាក របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​១៣ មក​រា ២០១៩​ថា ផ្លូវ​ចំនួន​០៣
ខ្សែ​ក្នុង​នោះ​មាន​ដូច​ជា ១-​ផ្លូវ​ចាក់​កៅស៊ូ DBST ចាប់ពី​ផ្លូវកែង​ផ្លូវ​លេខ​៤៧-៥ ទន្លេ​អុំ​ដល់​រង្វង់​មូល​នាគ
ព័ន្ធ​ផ្លូវជាតិ​លេខ​៧ ស្រប​ផ្លូវ​ទន្លេ​អុំ​ប្រវែង​១២២០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ២-​ការ​ជួសជុល​ផ្លូវ​បេតុង​ប្រវែង
៩០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម
៣- ការ​ជួសជុល​ផ្លូវ​បេតុង​ដែល​បំបែក​ជា​ផ្លូវជាតិ​លេខ​៧ ចូល​ទៅ​សាលា​បឋម​សិក្សា​ហ៊ុន សែន រោងចក្រ ប្រវែង​១២៣០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​កំពង់សៀម ។ ដែល​ត្រូវ​បាន​ប្រើប្រាស់​ថវិកា​របស់​ខេត្ត​ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​ដាក់​ដេញថ្លៃ​ទៅ​តាម​កាលបរិច្ឆេទ​ក្នុង​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ​ហើយនឹង​ធ្វើ​យ៉ាងណា​ឲ្យ​មានគុណ​ភាព ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ