ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​គោ​យន្ត​កន្ត្រៃ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ក៏​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ក៏​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៩-១២០ ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធឹ​ន ថូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១K-៣២៨០ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ
ព​ណ៌ស្លា​ទុំ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​គោ​យន្ត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​ស្ថាន​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខាងលើ​គឺ​ដោយសារ​គោ​យន្ត​កន្ត្រៃ​គ្មាន​បំភ្លឺ​ពីក្រោយ និង​រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​គោ​យន្ត​កន្ត្រៃ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បីរង់ចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ