ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​អេ​ត​ចាយ​សុខ​ៗ​ស្រាប់តែ​… នគរបាល​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​បាន​ចាប់​យកមុខ​របរ​ល្មើសច្បាប់​មួយទៀត​ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម និង​ប្រឆាំង​ដាច់ខាត ហើយ​រួម​គ្នា​បោសសម្អាត​នោះ គឺ​ជួញដូរ​គ្រឿងញៀន ។ ប៉ុន្តែ​មុខរបរ​នេះ​មិន​អាច​លាក់បាំង​បាន​ឡើយ​ទីបំផុត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ល្បាត ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន​ទើប​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​បាន​ចាប់​យកមុខ​របរ​ល្មើសច្បាប់​មួយទៀត​ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម និង​ប្រឆាំង​ដាច់ខាត ហើយ​រួម​គ្នា​បោសសម្អាត​នោះ គឺ​ជួញដូរ​គ្រឿងញៀន ។ ប៉ុន្តែ​មុខរបរ​នេះ​មិន​អាច​លាក់បាំង​បាន​ឡើយ​ទីបំផុត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ល្បាត ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន​ទើប​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​តន​រង់​ចំណុច​ដី​វាល​ទីតាំង​លៀស​ហាល ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៣ ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ហេង វៃ អាយុ​៣៥​ឆ្នាំ មុខរប​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ថ្មគោល​៣ ហើយ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់​តូច និង ទូរស័ព្ទ​ដៃ​ម៉ា​កអិល​ជី​១​គ្រឿង ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​មានមុខរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ទេ ប៉ុន្តែ​បាន​ចាប់​យកមុខ​របរ​ល្មើសច្បាប់​លក់​គ្រឿងញៀន​នេះ​មួយទៀត ដោយ​មិន​បាន​ខ្លាចញញើត​ចំពោះ​ច្បាប់​នោះ​ឡើយ ។

ដោយឡែក​នៅ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ប្រទះ​ឃើញ​ជន​នោះ​កំពុង​ស្ថិត​នៅ​ទីតាំង​លៀស​ហាល និង​គួរ​ឲ្យ​មានការ​សង្ស័យ ។ ខណៈនោះ​កម្លាំង​នគរបាល​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​ទើប​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ