ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួ​ង ឌី​យ៉ា​ត តួអង្គ​នារី​ពិត​នៃ​បទ​«​រំដួល​ក្រចេះ​» (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាង​កញ្ញា​ឌួ​ង ឌី​យ៉ា​ត ជា​បវរកញ្ញា​ប្រចាំ​ខែត្រ​ក្រចេះ កាលនោះ សម្តេចព្រះ​នរោត្តម សីហ​នុ យាង​ទៅ​សម្ពោធ សមិទ្ធផល​នានា​ក្នុង​ខែត្រ​នេះ ហើយ​នាង​ត្រូវ​បាន​ជ្រើស​ឲ្យ​ថ្វាយ​បាចផ្កា​សម្តេចព្រះ​ប្រមុខរដ្ឋ…

រាជធានី​ភ្នំពេញ​៖ នាង​កញ្ញា​ឌួ​ង ឌី​យ៉ា​ត ជា​បវរកញ្ញា​ប្រចាំ​ខែត្រ​ក្រចេះ កាលនោះ សម្តេចព្រះ​នរោត្តម សីហ​នុ យាង​ទៅ​សម្ពោធ សមិទ្ធផល​នានា​ក្នុង​ខែត្រ​នេះ ហើយ​នាង​ត្រូវ​បាន​ជ្រើស​ឲ្យ​ថ្វាយ​បាចផ្កា​សម្តេចព្រះ​ប្រមុខរដ្ឋ ។

ក្រុម​តន្ត្រី​វិទ្យុជាតិ​ដែល​មាន​លោក​ម៉ា ឡៅ​ពី បាន​ចាប់ចិត្ត​ប្រ​តិ​ព​ទ្ធ័​លើ​សម្រស់​បវរកញ្ញា​នៃ​ខែត្រ​នេះ លោក​ក៏​បាន​រំលេច​នូវ​បទ​ភ្លេង និង​ទំនុកច្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​រំដួល​ក្រចេះ​» ប្រគុំ​ជា​ចង្វាក់ slow ដែល​បកស្រាយ ដោយ​លោក​អុ​ឹ​ម សុង​សឺ​ម ក្នុង​ពិធី​ដ៏​មហោឡារិក​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់តែ​សប្បាយ​រីករាយ ។

ក្រោយ​ពី​បញ្ចប់​កម្មវិធី​នេះ នាង​កញ្ញា​ឌួ​ង ឌី​យ៉ា​ត បាន​ចូល​ប្រឡង​ជាប់​ផ្នែក​អូ​តេស​នៃ​អ្នកបម្រើ​តាម​យន្តហោះ ហើយ​ត្រូវ​ផ្លាស់​ប្តូរ ជីវភាព ពី​ប្រជាពលរដ្ឋ​សាមញ ហើយ​ក្លាយ​ទៅ​អ្នក​ម្នាង​ទ្រង់​នរោត្តម ចក្រពង្ស ។

សូម​ចំណាំ​ថា នាង​កញ្ញា​ឌួ​ង ឌី​យ៉ា​ត នេះ​ហើយ​ជា​តំណាង​នៃ​ម្ចាស់​បទ​យ៉ាង​ពិតប្រាកដ គឺ​បទ​«​រំដួល​ក្រចេះ​»​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​ម៉ា ឡៅ​ពី និង​ច្រៀង​ដោយ​អឹុ​ម សុង​សឺ​ម ប្រគំ​ដោយ​ក្រុម​តន្ត្រី​វិទ្យុជាតិ ជា​ចង្វាក់​ស៊្លូ ។ នេះ​ក៏​ជា​បទ​លើក​ដំបូង​របស់​លោក ម៉ា ឡៅ​ពី ដែល​លោក​និពន្ធ​បទ​ភ្លេង និង ទំនុកច្រៀង​ដែរ ។

សូម​រំលឹក​បន្តិច​ស្នេហា​រវាង​នាង​កញ្ញា​ឌួ​ង ឌី​យ៉ា​ត និង​ទ្រង់​នរោត្តម ចក្រ​ព្ស មាន​ភាព​ជូរ​ចត់ ( ពីព្រោះ​ទ្រង់​នរោត្តម​ចក្រពង្ស​ធ្លាប់​បាន​រៀប​អភិសេក ម្តង​រួច​ទៅ​ហើយ ដែល​កូន​មន្ត្រី​ដែល​មានមុខមាត់​ឋានៈ​ខ្ពង់ខ្ពស់ នោះ​គឺ​កូនលោក​ចក្រី ញឹក ជូ​ឡុ​ង ) ។ ស្ត្រី​ដែល​មាន​ភ​ព្វ័​សំណាង​បាន​ងារ​ជា​អ្នក​ម្នាង​មុន​នោះ​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោកស្រី​ជូ​ឡុ​ង សូ​ម៉ា​រ៉ា នេះឯង ។

រឿង​មួយ​ដែល​អ្នក​ម្នាង​ឌួ​ង ឌី​យ៉ា​ត ចាំ​មិន​បាន គឺ​បទ​« រំដួល​ខេ​ត្រ​ក្រចេះ »​ប្រគំ​ជា​ចង្វាក់ bolero ដែល​មាន​មិត្ត​សម សា​ខន និពន្ធ​បទ​ភ្លេង និង​និពន្ធ​ទំនុកច្រៀង ហើយ​ច្រៀង​ដោយ​ខ្លួន​លោក គឺ​បទ​នេះ ។
បើ​មិន​មាន​ឯកសារ​ដើម​គាត់​នៅ​តែ​និយាយ​ដដែល​ៗ គឺ​គាត់​ខ្លួនឯង​ភ្លេច​ទាំងស្រុង​តែ​ម្តង ។

« សូមទោស​ផង អ្នក​ម្នាង ឌួ​ង ឌី​យ៉ា​ត » កូនលោក​ឪពុក ប្រាក់​ឌួ​ង ៕ ស្រង់​ពី​ហ្វេ​ស​ប៊ុ​ក sophannby sophan។ ប្រភព​វីដេអូ​ឃ្លីប​ពី ៖ Nhorn Sao

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ