ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​ក្មេង​ប្រុស​ម្នាក់​បាត់​ក្នុង​ទឹក(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ក្នុង​ស្រះ​វត្ត​ឃ​ស្ថា​រាម ហៅ​វត្ត​ត្រាច ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល នា​រសៀល​ថ្ងៃ​ទី​១៣ មក​រា…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ក្នុង​ស្រះ​វត្ត​ឃ​ស្ថា​រាម ហៅ​វត្ត​ត្រាច ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល នា​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​រង​គ្រោះ​ឈ្មោះ ថា ច​ន្ត្រា ភេទ​ប្រុស អាយុ​៧​ឆ្នាំ ។ ក្មេង​ប្រុស​ខាងលើ​ត្រូវ​ក្មេង​ប្រុស​ផ្សេង​២​ទៅ​៣​នាក់​លេង​ជាមួយ​គ្នា​ប្រាប់​ថា ឃើញ​រអិល​ជើង​ធ្លាក់ទឹក ដោយ​បន្សល់​ខោអាវ​នៅ​មាត់ទឹក​ស្រះ​នោះ​ទៀត​ផង ។ ស្ត្រី​ម្នាក់​ឈ្មោះ អូ​ច ជ្រូក អាយុ​២៧​ឆ្នាំ ជា​ម្តាយ​ក្មេង​រង​គ្រោះ​ប្រាប់​ថា គាត់ និង​ប្តី​កំពុង​ដេក​ថ្ងៃ ស្រាប់តែ​មាន​ក្មេង​ប្រុសរ​ត់ទៅ​ប្រាប់​ថា កូន​លង់ទឹក​ពេល​នាង និង​ប្តី​ទៅ​ដល់​មាត់​ស្រះ​ទឹក​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​តែ​ខោអាវ​កូន​នៅ​មាត់​ទឹកតែ​ម្តង ។

ដោយនៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​៣​ទៅ​៤​នាក់​កំពុង​ចុះ​រាវរក​ជន​រង​គ្រោះ ។ យ៉ាងណា​ក៏​ដោយ​មក​ទល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​មិន​ទាន់​រក​ឃើញ​ជន​រង​គ្រោះ​នៅឡើយ​ទេ ហើយ​ពេល​នេះ​សាច់ញាតិ​កំពុង​ទាក់ទង​សុំ​ការ​អន្តរាគមន៍​ជួយ​រក​ឧបករណ៍ ដើម្បី​ចុះ​រាវរក​ព្រោះ​ស្រះ​ទឹក​ក្នុង​វត្ត​នោះ​ជ្រៅ​២​ដៃ​ម៉ៃ​ខូ ដែល​អ្នក​ចុះ​រាវរក​មិន​អាច​មុខទឹក​បាន​ជ្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ