ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សង្គ្រោះ​ប្រើ​ឧបករណ៍​កាត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដើម្បី​ទាញ​យក​ជន​រង​គ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​រង​របួសធ្ងន់ ពេល​បើក​ជ្រុល ចង្កូត​ចូល​ទៅ​ច​ណែ​ក​ផ្លូវ​ម្ខាង​ទៀត ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​នោះ​រង​ការ​ខូចខាត​ក្រពឹត​រួញ​កៀប​ជាប់​អ្នកបើកបរ​រើ​មិន​រួច ធ្វើ​ឱ្យ​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​រង​របួសធ្ងន់ ពេល​បើក​ជ្រុល ចង្កូត​ចូល​ទៅ​ច​ណែ​ក​ផ្លូវ​ម្ខាង​ទៀត ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​នោះ​រង​ការ​ខូចខាត​ក្រពឹត​រួញ​កៀប​ជាប់​អ្នកបើកបរ​រើ​មិន​រួច ធ្វើ​ឱ្យ​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ឆាយ ថង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១HF-០៩៥៣ បាន​រង​របួស​បាក់ជើង​ឆ្វេង​។

ដោយឡែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៤០១៧ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ដែរ ហើយ​រថយន្ត​នេះ​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ភាគី​ទាំង​២​នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជែង​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើក​ស្របគ្នា​នៅ​ខាង​មុខ និង​បាន​ជ្រុល​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្តា​រិច​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​បាន​មក​ដល់ ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្តាល​ឲ្យ​រ៉ឺ​មក​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​ការ​ខូចខាត​ក្រពឹត​រួញ​មុខ​កៀប​ជាប់​អ្នកបើកបរ និង​ធ្វើ​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង​តែ​ម្ដង​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​នោះ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​យក​ឧបករណ៍​មក​កាត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ ទើប​ទាញ​យក​ជន​រង​គ្រោះ​ចេញ​មក​បាន ហើយ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

ចំណែក​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ​ព្រមទាំង​វាស់វែង​និង​នាំ​យក​យានយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ