ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​អាស៊ី​ត្រូវ​បាន​ទាញ​ទម្លាក់​ដែល​ជា​ក្ដី​កង្វល់​មួយ

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ អាស៊ី​ចាប់ផ្តើម​មើលឃើញ​ផល​ប៉ះពាល់​ពី​ការ​អន់​ថយ​នៃ​វិស័យ​អចលនទ្រព្យ និង​កំពុង​ផ្តល់​ជា​ក្ដី​កង្វល់​ដល់​ម្ចាស់ផ្ទះ និង​វិនិយោគិន​នៅ​ប្រទេស​កា​ណា​ដា និង​អង់គ្លេស​ហើយ ខណៈ​ដែល​ទីផ្សារ​សិង្ហ​បុរី ហុងកុង និង​អូស្ត្រាលី​ចាប់ផ្តើម​មាន​ភាព​អន់​ថយ ។…

ទីក្រុង​ហុងកុង ៖ អាស៊ី​ចាប់ផ្តើម​មើលឃើញ​ផល​ប៉ះពាល់​ពី​ការ​អន់​ថយ​នៃ​វិស័យ​អចលនទ្រព្យ និង​កំពុង​ផ្តល់​ជា​ក្ដី​កង្វល់​ដល់​ម្ចាស់ផ្ទះ និង​វិនិយោគិន​នៅ​ប្រទេស​កា​ណា​ដា និង​អង់គ្លេស​ហើយ ខណៈ​ដែល​ទីផ្សារ​សិង្ហ​បុរី ហុងកុង និង​អូស្ត្រាលី​ចាប់ផ្តើម​មាន​ភាព​អន់​ថយ ។

យោង​តាម​សេចក្តីរាយការណ៍​របស់ Bloomberg ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១០ មក​រា កន្លង​មក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន S&P Global Ratings បាន​និយាយ​ក្នុង​របាយការណ៍​មួយ​កាលពី​ខែ​មុន​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផ្ទះ និង​កំណើន​កម្ចី​ប្រាក់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​អតិថិជន​ទេ តែ​ក៏​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ដែរ ។

មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ក្នុង​ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០១៨​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផ្ទះ ស្របគ្នា​ជុំវិញ​ពិភពលោក​អាច​នឹង​បង្ក​ឲ្យ​មាន​អ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ម៉ា​ក្រូ​ជាដើម ។

ទីក្រុង​នីមួយ​ៗ​ក្នុង​អាស៊ី​មាន​ភាព​ខុស​ៗ​គ្នា ប៉ុន្តែ​ពួក​គេ​ក៏​មាន​ចំណុច​ដូច​គ្នា​មួយ​ចំនួន​ដែរ​ដូច​ជា កំណើន​អត្រា​ការ​ប្រាក់ កំណើន​វិធានការ​កាត់​បន្ថយ​ហានិភ័យ និង​ការ​ឡើង​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ទីផ្សារ​ទាំងនេះ​ទទួល​បាន​ជំរុញ​ពី​អតិថិជន​ចិន​ផងដែរ ។

លោក Patrick Wong អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​ម្នាក់​នៅ​ក្រុមហ៊ុន Bloomberg Intelligence បាន​ឲ្យ​ដឹង​ថា ៖« ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ទទួល​រង​ការ​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម លំហូរ​មូលធន​ចេញ​ក្រៅប្រទេស​កាន់តែ​មាន​ឧបសគ្គ​ច្រើន ហើយ​នៅ​បូក​ផ្សំ​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុង​ទីផ្សារ​មួយ​ចំនួន​ដូច​ជា Sydney និង​ហុងកុង​ថែម ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ