ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរថៃ​គ្រោង​សាងសង់​ខុន​ដូ​សម្រាប់​ប្រជាជន​ក្រីក្រ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អាជ្ញាធរ​កំពង់​ផែ​ប្រចាំ​ប្រទេស​ថៃ (PAT) នឹង​ចំណាយ​ប្រមាណ​២៣០​លាន​ដុល្លារ​ក្នុង​ការ​សាងសង់​ខុន​ដូ​៦.១៤៤​យូ​នី​ត​នៅ​តំបន់ Soi Trimitr លើ​ផ្លូវ Rama IV…

ទីក្រុង​បាងកក ៖ អាជ្ញាធរ​កំពង់​ផែ​ប្រចាំ​ប្រទេស​ថៃ (PAT) នឹង​ចំណាយ​ប្រមាណ​២៣០​លាន​ដុល្លារ​ក្នុង​ការ​សាងសង់​ខុន​ដូ​៦.១៤៤​យូ​នី​ត​នៅ​តំបន់ Soi Trimitr លើ​ផ្លូវ Rama IV សម្រាប់​សហគមន៍​ក្រីក្រ​ចំនួន​២៦​ក្នុង​សង្កាត់ Klong Toey ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក បុ​៉​ស្ដិ៍ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ ។

យោង​តាម​អនុរដ្ឋមន្ត្រី​ដឹក​ជញ្ជូន លោក Pailin Chuchottaworn បាន​ឲ្យ​ដឹង​ថា វា​ជា​គម្រោង​ទី​មួយ​របស់ PAT ក្នុង​ការ​ដោះស្រាយ​បញ្ហា​តំបន់​ក្រីក្រ ។ គម្រោង​សាកល្បង​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ក៏​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ស្រ​ដៀង​នឹង​នេះ​ដែរ ។

គម្រោង​នេះ​រួម​មាន​អគារ​ខុន​ដូ ២៥​ជាន់​ចំនួន​៤ និង​សរុប​មាន​ចំនួន​៦.១៤៤​យូ​នី​ត ។ អគារ​នីមួយ​ៗ​មាន​ចំនួន​១.៥៣៦​យូ​នី​ត និង​មួយ​យូ​នី​ត​មាន​ទំហំ​៣៣​ម៉ែត្រការ៉េ ។ គម្រោង​នេះ​ក៏​មាន​ការិយាល័យ​សម្រាប់​ជួល អគារ​សម្រាប់​ការ​ចត​យានយន្ត ផ្សារ សាលារៀន បុ​ស្តិ៍​ប៉ូលិស និង​ហាង​សម្រាប់​ជួល​ជាដើម ។

ជាមួយ​គ្នា​នេះ​ផង​ដែរ PAT បាន​ស្នើ​ដល់​ក្រុមហ៊ុន PTT Exploration and Production Plc ឲ្យ​វិនិយោគ​លើ​ការ​ជួសជុល​ខ្សែ​រថភ្លើង​ដែល​នឹង​ធ្វើ​ឡើង​ដោយ State Railway of Thailand ដែរ ។ លោក​បាន​បន្ត​ថា ខុន​ដូ​នេះ​មិនមែន​សម្រាប់​តែ​សហគមន៍​ទាំង​២៦ លើ​ដី​របស់​PAT ទេ តែ​ក៏​សម្រាប់​សហគមន៍​ចំនួន​៥​ទៀត​ដែល​នៅ​ជិត​ទីនោះ​ដែរ ។

ការ​ដេញថ្លៃ​គម្រោង​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២០ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​តែ​មួយ​ផង​ដែរ ។ គម្រោង​នេះ​ត្រូវ​បាន​គិត​ថា នឹង​សម្រេចការ​សាងសង់​ក្នុង​ឆ្នាំ ២០២២ ហើយ​PAT នឹង​ច្នៃ​មូ​ដ​គម្រោង​នេះ ព្រមទាំង​ចេញ​របាយការណ៍​បរិស្ថាន​មួយ​ផង ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ