ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ម៉ឺន​ជ័យ​-​តឹ​ន​ណា​ម ក្លាយជា​ច្រកព្រំដែន​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​ស្វាគមន៍​យល់ព្រម​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺន​ជ័យ​(​ខេត្ត​ព្រៃ​វែង​)-​តឹ​ន​ណា​ម​(​ខេត្ត​តៃ​និ​ញ​) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​បាន​ប្ដេជ្ញា​សម្រេច​ឱ្យ​បាន​ឆាប់​នូវ​កិច្ចការ​រៀបចំ​នានា ដើម្បី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេលវេលា​សម​ស្រប ក៏​ដូច​ជា​ការ​បញ្ចប់​បែបបទ​ដំឡើង​កម្រិត​ច្រក​ទ្វារ តំបន់​ព្រំដែន​បុស​មន (​ខេត្តស្វាយរៀង​)- ភឿ​ក​តឺ​ន​(​ខេត្ត​តៃ​និ​ញ​)…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​ស្វាគមន៍​យល់ព្រម​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺន​ជ័យ​(​ខេត្ត​ព្រៃ​វែង​)-​តឹ​ន​ណា​ម​(​ខេត្ត​តៃ​និ​ញ​) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​បាន​ប្ដេជ្ញា​សម្រេច​ឱ្យ​បាន​ឆាប់​នូវ​កិច្ចការ​រៀបចំ​នានា ដើម្បី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេលវេលា​សម​ស្រប ក៏​ដូច​ជា​ការ​បញ្ចប់​បែបបទ​ដំឡើង​កម្រិត​ច្រក​ទ្វារ តំបន់​ព្រំដែន​បុស​មន (​ខេត្តស្វាយរៀង​)- ភឿ​ក​តឺ​ន​(​ខេត្ត​តៃ​និ​ញ​) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ផង​ដែរ ។

ការ​ឯកភាព​នៃ​ភាគី​ទាំង ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១០ ស្តី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ដោយ​មានការ​ចូលរួម​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយ​លោក ផា​ម ប៊ិ​ញ​មី​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃ​ទី​៩-១០​ខែមករា កន្លង​មក នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងមហាផ្ទៃ ។

ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន ហើយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដាក់​ចេញ​នូវ​ទិស​ដៅ​រួម​គ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ចសហការ​លើ​វិស័យ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ផង​ដែរ ។

ក្នុង​សេចក្ដី​ប្រកាស ភាគី​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ការ​ថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ បណ្តា​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏​ដូច​ជា​ពង្រឹង ពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ​ជា​ភូមិ​ផង​ល្អ​ប្រសើរ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ស្ថិត​ថេរ យូរអង្វែង រវាង​កម្ពុជា និង​វៀតណាម ។ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង ពីរ ។

ក្នុង​សេចក្ដី​ប្រកាស​បាន​បន្ដ​ថា ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ច​សហប្រតិបត្តិការ​កសាង​ក្របខ័ណ្ឌ ច្បាប់​យ៉ាង​សកម្ម និង​ដំណើរ​ការ​គ្រប់​យន្តការ​សហប្រតិបត្តិការ​នានា សំដៅ​បង្ក​លក្ខណៈ​ងាយ ស្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​របស់​ខេត្ត​ជាប់​ព្រំដែន ស្រប​ទៅ​តាម​ទិស​ដៅ​ដែល​ដាក់​ចេញ នា​កិច្ចប្រជុំ​លើក​ទី​៩ ស្តី​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ទន្ទឹម​នេះ ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​បន្ដ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ការពារ​ជាតិ​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នីមួយ​ៗ និង​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឱ្យ​មាន​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ម្ខាង ដើម្បី​បង្ក​មហន្ដរាយ​ដល់​សន្តិសុខ​ជាតិ​និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀត​ឡើយ ។

ចំពោះ​វិស័យ​សុខាភិបាល ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លង​មក និង​តាម​រយៈ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ឃោសនាការ ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ