ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​អស់​មិន​ស្ទើរ ! ជនជាតិ​ចិន​២​នាក់​នេះ​ពិតជា​មិនធម្មតា​ឡើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជំរឹត​ជនជាតិ​ចិន​ទារ​លុយ​១​លាន​ដុល្លារ និង​ប្រើ​អំពើ​ហិង្សា​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ ។…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជំរឹត​ជនជាតិ​ចិន​ទារ​លុយ​១​លាន​ដុល្លារ និង​ប្រើ​អំពើ​ហិង្សា​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​មាន​១- ឈ្មោះ លី ម៉ី​ង (LI MING) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ ពីង ស៊ី​ន​ហ៊ូ (PENG SHUZHOU) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​ស្នាក់​នៅ​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ជនជាតិ​ចិន​៣​នាក់​មាន​១- ឈ្មោះ ZHAO XIANG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២- ឈ្មោះ FENG YUMPENG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៣- ឈ្មោះ HOI KUE ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ស្នាក់​នៅ​ក្នុង​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បាន​ប្តឹង​ជនសង្ស័យ​២​នាក់​ខាងលើ ដែល​ធ្វើ​សកម្មភាព​ជំរឹត​ទារប្រាក់​១.០០០.០០០​ដុល្លារ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ HOI KUE (​ជា​ថៅកែ​ចិន​) និង​ជន​រង​គ្រោះ​២​នាក់​ទៀត របួសស្រាល​ដែល​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ហើយ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​នៅ​ចំណុច​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ដែល​បាន​ចោទប្រកាន់​ពី​ជំរឹត​ទា​លុយ​១​លាន​ដុល្លារ និង​ប្រើ​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ​ដល់​៣​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ