ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឃាតក.ម្ម​… បុរស​ម្នាក់​រសាត់​តាម​ទឹក​លើ​កាណូត

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ដេក​ស្លាប់​ស្តូកស្តឹង​នៅ​លើ​កាណូត​ស្មាច់​មួយ​គ្រឿង​ដែល​រសាត់​តាម​ទឹក​ពី​ក្បាល​តោ​លម​ក​ទើរ​នៅ​ចំណុច​ព្រែក​កន្លុក​តា​ថា​ក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រ ឃុំ​មេទឹក…

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ដេក​ស្លាប់​ស្តូកស្តឹង​នៅ​លើ​កាណូត​ស្មាច់​មួយ​គ្រឿង​ដែល​រសាត់​តាម​ទឹក​ពី​ក្បាល​តោ​លម​ក​ទើរ​នៅ​ចំណុច​ព្រែក​កន្លុក​តា​ថា​ក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បា​កាង ខេត្តពោធិ៍សាត់​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ អួ​ក សាន អាយុ​៥២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មានស្រុក​កំណើត​នៅ​ភូមិ​ទី​៤ សង្កាត់​ចុង​ឃ្នាស ក្រុង​សៀមរាប ខេត្តសៀមរាប ចំណែក​ប្រពន្ធ​ឈ្មោះ ឡុ​ង រ៉េ​ត​។

បើ​យោង​តាម​លោក​អធិការ​នគរបាល​ស្រុក​បាកាន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ មក​រា លោក​វង្ស រិ​ទ្ធី​វ៉ា​ន់ ជា​យោធា​ភូមិភាគ​៥ ឈរជើង​នៅ​ភូមិ​ដី​រនាត បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​នៅ​ភូមិ​ក្បាល​តោ​ល​ប្រាប់​ថា មាន​មនុស្ស​ដេក​ស្លាប់​នៅ​លើ​កាណូត​ស្មាច់​រសាត់​តាម​ទឹក​ពី​ក្បាល​តោ​លម​ក​ទើរ​នៅ​ចំណុច​កន្លុក​តា​ថា​ក់ ក្នុង​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បា​កាង ខេត្តពោធិ៍សាត់​។ ក្រោយមក​កម្លាំង​អធិការដ្ឋាន​ស្រុក​បាកាន បាន​ចុះ ទៅ​សហការ​ជាមួយ​លោកនាយ​ប៉ុស្តិ៍​កោះ​ជី វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​កន្លែង​កើតហេតុ គឺ​ជន​រង​គ្រោះ​ដេក​ផ្អៀង​អង្កុញជើង​លើ​កាណូត​ស្មាច់ ភ្នែក​ខាងស្តាំ​លៀន​ជាំ​ខ្មៅ ហើយ​មាន​ស្នាម​វាយ​ជា​ច្រើន​ដំបង ជន​រង​គ្រោះ​គ្មាន​ខោ គឺមានតែអាវគ្រប​​​ភួយ និង​បន្សល់​ទុក​នាឡិកាដៃ​មួយ​គ្រឿង​ប៉ុណ្ណោះ​។ តាម​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​ខាងលើ​សង្ស័យ​ជា​ករណី​ឃាតកម្ម​គ្រោង​ទុកជា​មុន ដែល​កើតឡើង​នៅ​ក្បាល​តោ​ល រួច​ដាក់​សព​ជន​រង​គ្រោះ​លើ​កាណូត​ស្មាច់​រសាត់​តាម​ទឹក​មក​ទើរ​ចំណុច​ព្រែក​កន្លុក​តា​ថា​ក់ ក្នុងភូមិ​ព្រែក​ក្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​ពិនិត្យ​រួច នាយ​ប៉ុស្តិ៍​កោះ​ជី​វាំង បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ប្រពន្ធ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ