ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ប្រះខ្លួនដេក​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ផ្អើល​អ្នកស្រុក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​នៅ​ខាង​មុខ​ប៉ុស្តិ៍​សាខា​គយ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងកើត​សាកលវិទ្យាល័យ​ស្វាយ​រៀង ​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​នៅ​ខាង​មុខ​ប៉ុស្តិ៍​សាខា​គយ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងកើត​សាកលវិទ្យាល័យ​ស្វាយ​រៀង ​ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឱ្យ​រថយន្ត​កុងតឺន័រ​ខាងលើ​ក្រឡាប់​នៅឡើយ​ទេ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ