ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន ចង់​ចែចូវ​ធ្វើ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​កំពត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខណៈ​ខេត្ត​មាត់សមុទ្រ​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ចិន ពេល​នេះ​មាន​ក្រុម​ប្រតិភូ​វិនិយោគិន​ចិន មាន​បង្ហាញ​តម្រុយ​ចង់​ចែចូវ​ខេត្តកំពត​តាម​រយៈ​ការ​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​វិនិយោគ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​កំពត ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ។ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​រដ្ឋបាល​សាលាខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍…

ខេត្តកំពត ៖ ខណៈ​ខេត្ត​មាត់សមុទ្រ​កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​មក​ពី​ប្រទេស​ចិន ពេល​នេះ​មាន​ក្រុម​ប្រតិភូ​វិនិយោគិន​ចិន មាន​បង្ហាញ​តម្រុយ​ចង់​ចែចូវ​ខេត្តកំពត​តាម​រយៈ​ការ​បង្ហាញ​នូវ​គម្រោង​ក្នុង​ការ​វិនិយោគ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​កំពត ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ។


រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​រដ្ឋបាល​សាលាខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែមករា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​វិនិយោគិន​ចិន​ចូល​ជួប​សំណេះសំណាល និង​ពិភាក្សា​គម្រោង​វិនិយោគ​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​កំពត នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត ។



រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត

នា​ឱកាស​នោះ​អភិបាលខេត្ត​បាន​ស្វាគមន៍​ប្រតិភូ និង​បង្ហាញ​ពី​សក្តានុពល​ដ៏​ល្អ​របស់​ខេត្តកំពត ពិសេស​ធនធានធម្មជាតិ រ៉ែ​ធម្មជាតិ តំបន់​ភ្នំ ប្រព័ន្ធ​គ​មនោគមន៍​ទាំង​ផ្លូវទឹក ផ្លូវគោក ផ្លូវ​រថភ្លើង កំពង់​ផែ មាន​ភូមិសាស្ត្រ​ជាប់​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ និង​ប្រទេស​វៀតណាម​ដែល​សុទ្ធតែ​ជា​បរិស្ថាន​ល្អ​អំណោយផល​ដល់​ការ​វិនិយោគ ។



រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​តំណាង​ប្រតិភូ​វិនិយោគិន​ចិន​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​លក្ខណៈ​ពិសេស​របស់​ខេត្តកំពត និង​មាន​គម្រោង​វិនិយោគ​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​កំពត ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ។ ជា​ការ​ឆ្លើយ​តប​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ព្រមទាំង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ជា​មុន​សិន​លើ​ការ​សិក្សា​ទីតាំង និង​ចំនួន​ផ្លូវ​រថភ្លើង ដើម្បី​ជា​មូលដ្ឋាន​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នា​ពេល​ខាង​មុខ ។



រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត

ហើយ​រដ្ឋបាល​ខេត្ត​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ភាគី​ចិន​ជម្រុញ​ឲ្យ​គម្រោង​វិនិយោគ​ដំណើរការ​តាម​ផែនការ ៕



រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ