ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមិនស្គាល់​អត្ត​សញ្ញាណម្នាក់​ជួបគ្រោះអកុសលលើ​ផ្លូវ​ជាតិលេខ​​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​ឈាន​ចូល​ថ្ងៃ​ទី​១៣ មក​រា ២០១៩​នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៤-១៨៥ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​ឈាន​ចូល​ថ្ងៃ​ទី​១៣ មក​រា ២០១៩​នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៤-១៨៥ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ។

តាម​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-០៩២៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ហើយ​គិត​ត្រឹម​ព្រឹក​នេះ សពស្ថិត​​នៅ​កន្លែងកើតហេតុ​នៅឡើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ