ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កុកស ដែល​លោក​សម រ​ង្ស៊ី ធ្លាប់​ចុះហត្ថលេខា​រឿង​កាត់​ទឹកដី​ឲ្យ​បាន​ទទួល​មរណ ភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក កុកស​មេក្រុម​ម៉ុង​តា​ញ៉ា ដែល​ខ្លួន​ធ្លាប់​ចុះហត្ថលេខា​រឿង​កាត់​ទឹកដី​របស់​កម្ពុជា​៤​ខេត្ត ឲ្យ​បាន​ទទួលមរណភាព​ហើយ…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក កុកស​មេក្រុម​ម៉ុង​តា​ញ៉ា ដែល​ខ្លួន​ធ្លាប់​ចុះហត្ថលេខា​រឿង​កាត់​ទឹកដី​របស់​កម្ពុជា​៤​ខេត្ត ឲ្យ​បាន​ទទួលមរណភាព​ហើយ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​ក្នុង​អា​ខោ​ន​ធ្វី​ត​ធើ​របស់​លោក កាលពី​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០១៩ អំពី​មរណ​របស់​លោក កុកស នៃ​មេដឹកនាំ​ជនជាតិ​ម៉ុង​តា​ញ៉ា​នៅ​ភូមិភាគ​កណ្ដាល នៃ​យៀកណាម បាន​ទទួលមរណភាព នៅ​រដ្ឋ North Carolina, USA ។ ក្នុង​សំ​ណេ​រ​ក្នុង​អា​ខោ​ន​ធ្វី​ត​ធើ​របស់​លោក សម រ​ង្ស៊ី លោក​បាន​ទទួលស្គាល់​ថា ពួក​ម៉ុង​តា​ញ៉ា ជា​ពួក​នៅ​ភូមិភាគ​កណ្ដាល​នៃ​យៀកណាម​ប្រាកដ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​ដូច្នេះ​«1/6 I learnt of the death of my friend Kok Ksor with huge sadness. Kok Ksor was a great leader of the Degar, an oppressed indigenous people from the highlands of central Vietnam. The French call them the Montagnards.” ។ លោក សុខ សុគន្ធ អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​បាន​លើក​ឡើង​ថា បន្ទាប់​ម ក លោក សម រ​ង្ស៊ី ប្រឹង​រម្លឹក ដើម្បី​យក​ខ្លួន​គាត់​ថា បាន​ធ្វើ​ត្រូវ​នៅ​ពេល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុម​លោក កុកស នៅ​ឆ្នាំ​២០១៣ លើ​អ្វី​ដែល​សម រ​ង្ស៊ី ប្រឹង​និយាយ​យក​ត្រូវ​ថា ក្រុម កុកស ជា​ពួក​រស់នៅ​ក្នុង​ដែនកម្ពុជា ។

នេះ​ជា​រឿង​ផ្ទុយ​ពី​ការ​ពិត​ដែល​ពួក​ម៉ុង​តា​ញ៉ា គឺជា​ពួក​រស់នៅ​ឯ​ដែន​កណ្ដាល​នៃ​យៀកណាម ។ លោក​បញ្ជាក់​ថា «​យើង​នៅ​ចង​ចាំ និង​នៅ​តែ​ឆ្ងល់​ដដែល​ថា លោក សម រ​ង្ស៊ី មាន​នយោបាយ​អា​ថិ៍​កំបាំង​អ្វី​ជាមួយ​ពួក​ម៉ុង​តា​ញ៉ា …. ច​ម្ង​ល់​នេះ​គេច​ទៅ​បាត់​មិន​បាន​ទេ ព្រោះ​ជា​រឿង​ទាក់ទង​នឹង​ដំណើរ​លោក សម រ​ង្ស៊ី ទៅ​កាន់​ប្រទេស​យៀកណាម ។

សូម​ជម្រាប​ថា ការ​បង្ហាញ​ជា​សាធារណ​នៃ​ការ​ទទួលមរណភាព​លោក លោក កុក ស មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច Dgar (​ម៉ុង​តា​ញ៉ា ) នេះ​ខណៈ​ដែល​នៅ​ឆ្នាំ​២០១៨​កន្លង​មក​មាន ការ​បែកធ្លាយ​នូវ​ឯកសារ និង​វី​ឌី​អូ​មួយ​ដែល​ជា​កិច្ចព្រមព្រៀង​រវាង​លោក សម រ​ង្ស៊ី និង​លោក កុក ស កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយ​មាន​ចុះហត្ថលេខា​ព្រមព្រៀង​ផ្តល់​ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ របស់​ខ្មែរ​ទៅ​ឲ្យ​ក្រុម​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម​រស់នៅ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស ។

នៅ​ពេល​បែកធ្លាយ​រឿង​ចុះហត្ថលេខា​កាត់​ទឹកដី​ចំនួន​៤​ខេត្ត​នេះ ត្រូវ​មាន​មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ថា ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី ជា​អំពើ​ផ្ទុយ​ពី​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​កាលនោះ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ធំ​នៅ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​បែ​ជា​សន្យា​បែរ​នេះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ