ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​គេច​មិន​រួច​… ជនសង្ស័យបញ្ឆោត​ស្រី​ស្រស់​ចូល​ផ្ទះសំណាក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​ហើយ ។ ជនសង្ស័យ​ខាងលើ​នោះ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ស្រី​ស្អាត​នៅផ្ទះ​សំណាក់​បៃតង ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​ហើយ ។

ជនសង្ស័យ​ខាងលើ​នោះ​មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ តែ​បាន​ប្រើប្រាស់ Account Facebook ឈ្មោះ Tii Fee (​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ។

ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​នៅ​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​​សូ​រិ​យា ក្បែរ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ក៏​សារភាព​ប្រាប់​កម្លាំង​អាវុធហត្ថ​ថា រូបគេ​មានឈ្មោះ ឌី​ណា ពុទ្ធិ​ស័​ក្ត ហៅ​ទី ពិតជា​បាន​ប្រើ Account Facebook ឈ្មោះ Tii Fee (​ឥទ្ធិពល​នៃ​ផ្សែង​គីមី​) ដែល​បាន​បោក​នារី​រង​គ្រោះ​តាម​រយៈ Facebook ឲ្យ​មក​ជួប​នៅផ្ទះ​សំណាក់ និង​ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ពិតប្រាកដ​មែន ។ ហើយ​សម្ភារៈ​ដែល​ប្លន់​យក​បាន​ពី​នារី​រង​គ្រោះ រូបគេ​បាន​ប្រគល់​ឲ្យ​មិត្តភក្តិ​ឈ្មោះ ត្រា ឈ្មោះ​ឧត្តម ឈ្មោះ​ស្នា និង​ឈ្មោះ​ជា ទៅ​ដូរ​យក​គ្រឿងញៀន​មួយ​កញ្ចប់​ធំ​មក​ចែក​គ្នា​ជក់ និង​លក់​បន្ត​អស់ហើយ ។

គួរ​បញ្ជាក់​ថា កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ មក​រា ២០១៩ មាន​ករណី​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​បោក​នារី​ស្រស់​ស្អាត មុខរបរ​លក់ទំនិញ Onlin ដែល​ជនសង្ស័យ និង​ជន​រង​គ្រោះ​ស្គាល់គ្នា​តាម​ការ​លេង Facebook ។ ក្នុង​នោះ​ជនសង្ស័យ​បាន​ណាត់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅផ្ទះ​សំណាក់​បៃតង ដោយ​បោក​បញ្ឆោត​ថា ឱ្យប្រាក់​។

ទីបំផុត​នៅ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ ទូរស័ព្ទ​ដៃ​អស់ពី​ខ្លួន​សរុប​ជា​ទឹកប្រាក់​ជាង​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​អំពើ​ប្លន់​ទៅ​វិញ ។ បច្ចុប្បន្ន​នេះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​គូកន ដើម្បី​នាំ​មក​ទទួលទោស​តាម​ច្បាប់ ។

គួររំលឹកទៀតថា ឱ្យ​ដឹង​…!!! នាង​យំ​លែង​ចេញ ក្រោយ​បង្កាត់​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក (​មាន​វី​ដេ​អូ​)

https://www.facebook.com/grkpp/videos/1068800179968872/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ