ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ហាលអាវ គួ​ន ប៊ុ​ន​ហ៊ី​ម ថ្វីដៃ​មិនធម្មតា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា អ្នក​ប្រដាល់​គួ​ន ប៊ុ​ន​ហ៊ី​ម ធ្លាប់​បាន​បង្ហាញខ្លួន ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​ម្ដង​ហើយ តែ​បាន​ធ្លាក់​ហាលអាវ​ក្នុង​ជុំ​ទី​៣​។ យ៉ាងណាមិញ ក្នុង​ការ​បង្ហាញខ្លួន​ជា​ថ្មី​គេ​មានឱកាស​បាន​ឡើង​ម្ដងទៀត…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា អ្នក​ប្រដាល់​គួ​ន ប៊ុ​ន​ហ៊ី​ម ធ្លាប់​បាន​បង្ហាញខ្លួន ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​ម្ដង​ហើយ តែ​បាន​ធ្លាក់​ហាលអាវ​ក្នុង​ជុំ​ទី​៣​។ យ៉ាងណាមិញ ក្នុង​ការ​បង្ហាញខ្លួន​ជា​ថ្មី​គេ​មានឱកាស​បាន​ឡើង​ម្ដងទៀត ដោយ​ការ​ចូល​ប្រកួត​ជ្រើសរើស​ជើងឯក​លើក​នេះ គេ​ដណ្ដើម​បាន​កៅអី​៨​នាក់ ដែល​ជា​ឱកាស​កាន់តែ​កៀក​នឹង​ការ​ដណ្ដើម​ជើងឯក​។

លទ្ធផល​ដែល គួ​ន ប៊ុ​ន​ហ៊ី​ម ដណ្ដើម​បាន​ក្ដៅ​ៗ​នេះ គឺជា​កម្មវិធី​ប្រកួត​ប្រដាល​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) ដែល​បាន​រៀបចំ​កាលពី​យប់មិញ​ថ្ងៃ​សៅរ៍ ទី​១២ មក​រា ឆ្នាំ​២០១៩ នា​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង ។

គួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង មាន​រិ​ទ្ធ​មាន​ប្រវត្តិ​ប្រកួត​បាន ៦២ ឈ្នះ ៤១​ស្មើ ៦ ចាញ់​១៦ ត្រូវ​ប៉ះ​ដៃគូ​កីឡាករ ជា ចំរើន មក​ពី​ក្លិប អេ​ភូ​ថង​កីឡា​ដោយ​កីឡាករ​រូប​នេះ​ការ​ប្រកួត​បាន ២០ ឈ្នះ ១៥ ចាញ់​៥ ។ មាន​ន័យ​ថា ប្រវត្តិ​ប្រកួត​កីឡាករ​ជា​ជើង​ចាស់​មាន​តួលេខ​ប្រកួត​ច្រើន​ស្គាល់​តាក់​ទិច​ការ​ប្រកួត​ច្រើន​ជា​ដៃគូ​។

ប៊ុ​ន​ហ៊ី​ម ជា​កីឡាករ​ជើង​ចាស់​ម្នាក់​លើក​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​កាលពីរ​ដូ​ល​កាល​ទី​២ តែ​បាន​ជុំ​ទី​៣ ក៏​ចាញ់​ហាលអាវ​។ ម្ល៉ោះហើយ​ឱកាស​ឈ្នះ​លើ​ដៃគូ​ក្នុង​ជុំ​ទី​២​នេះ​តម្រូវ​ឲ​ប៊ុ​ន​ហ៊ី​ម តស៊ូ​មោះមុត​បន្ត​ទៀត​ដើម្បី​យកជ័យ​ជម្នះ​។ ចូល​ដល់​ការ​ប្រកួត​ទឹក​ទី​១ មិនសូវ​ឡើង​កំ​ដៅ​អ្វី​ទេ​គឺ​ប្រកួត​បែប​សាមញ្ញ​ធ្វើ​ឲ្យ​ការ​ប្រកួត​មិនសូវ​កន្ត្រាក់​។ លុះ​ចូល​ដល់​ទឹក​ទី​២ យក​ម្នាក់​ៗ​រក​វិធី​រក​គន្លឹះ​វាយ​ចូល​ចំរើន បណ្តាល​ឲ្យ​ដួល​ភីង​ស្តូក​លើ​រេញ​ដោយ​ត្រូវ​អាជ្ញាកណ្តាល​រាប់​ធ្វើ​ឲ្យ​ចំនួន​២​ដងទឹក​ទី​២ និង​ទី​៣ ធ្វើ​ឲ្យ ប៊ុ​ន​ហ៊ី​ម មាន​តែម​មួយទៀត ស្រប​ពេល​មុន​ៗ​ក៏​វាយ​ចូល​ដល់​ចំណុច​គោលដៅ​។

ឆ្លង​ដល់​ទឹក​ទី​៣ ជា​ទឹក​ចុង​ក្រោយ បើ​ទោះជា​ម្ខាង​ទៀត​ប្រឹង​វាយ​សន្ធាប់​ទៅ​វិញ​ឃើញ​វាយ​ចូល​គោលដៅ​ដែរ តែ​នៅ​តែ​មិន​អាច​ឆ្មក់​វាយ​ចំ​កន្លែង​សំខាន់ រហូត​ចុងបញ្ចប់​ត្រូវ​គេ​ប្រកាស​ឲ្យ​ប៊ុ​ន​ហ៊ី​ម ឈ្នះ​ឆ្ពោះទៅ​កាន់​ជុំ​ទី​៣ ដែល​មាន​កីឡាករ​៨​នាក់​។ គួ​ន ប៊ុ​ន​ហ៊ី​ម បាន​ឲ្យ​ដឹង​ថា លោក​បុក​ពោះ​ខ្លះ​ៗ​ដែរ ដោយសារ​ការ​ប្រកួត​នៅ​ជុំ​ទី​៣ ប៉ះ​សុទ្ធតែ​ជើង​ខ្លាំង​ៗ ទើប​ធ្វើ​ឲ្យ​ម្នាក់​ៗ ក៏​ចង់​សម្ញែង​ក្បាច់គុន​ឲ្យ​អ្នកគាំទ្រ​ដឹងផង​ដែរ​។ វិធី​មាន​តែ​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ញឹកញាប់​មាន​ទុន​ច្រើន ទោះ​លទ្ធផល​ពេល​នោះ​បែប​ណា​លោក​ពេញចិត្ត​ទទួល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ