បុគ្គលណាជាអ្នកមិនមានទោសៈ លះនូវឥស្សា ការច្រណែនឈ្នានីសនឹងលាភយសរបស់អ្នកដទៃ ជននោះឈ្មោះថាជាបណ្ឌិត ព្រោះបណ្ឌិតលោកយល់ថា មនុស្សយើងគ្រប់គ្នាសុទ្ធតែមានហេតុផលរៀងៗខ្លួន ឯលាភ យស ឬអ្វីៗក៏យើងមានមិនដូចគ្នាដែរ ។
អ្នកប្រាជ្ញលោកស្គាល់ពីសេចក្តីពិត មិនចេះច្រណែន មិនចេះទាមទារនូវសម្បត្តិអ្វីៗដែលអ្នកដទៃគេមាន គេបាននោះឡើយ។ ជាធម្មតាមនុស្សដែលមិនយល់អំពីហេតុផលទេដែលតែងតែមាក់ងាយអ្នកតូចទាបជាងខ្លួន ហើយរមែងច្រណែននឹងអ្នកដែលខ្ពស់ជាងខ្លួន នោះ ។
ដូច្នេះដើម្បីកម្ចាត់បង់នូវចិត្តអកុសលមាក់ងាយអ្នកដទៃ និងសេចក្តីច្រណែនឈ្នានីសគេ គប្បីសិក្សា ពិចារណាឱ្យយល់អំពីលោកនេះ និងឱ្យស្គាល់នូវហេតុផលរបស់ជីវិតគ្រប់យ៉ាង គឺគប្បីធ្វើចិត្តឱ្យតាំងនៅក្នុងភាពជាអ្នកដែលមានហេតុផលទើបនាំជីវិតទៅរកឧត្តមភាព ។
ចែករំលែកព័តមាននេះ