ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាង​ចែស​ដូច​គេ​ទះ ប្រជាពលរដ្ឋ​ចាក់​រាល់ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ​តាម​ពិត​អត់​គ្រប់​​លី​ត្រ​ផង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្រោយពីមន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិនសហការជាមួយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងទាំងអស់នៅទូទាំងខេត្ត ស្រាប់តែឃើញមានចំនួន៣កន្លែងអត់គ្រប់ចំណុះ ដែលស្ថានីយ៍ទាំងអស់នេះត្រូវបានប្រជាពលរដ្ឋចូលចាក់សាំង និងម៉ាស៊ូត រាល់ថ្ងៃរាប់ឆ្នាំមកហើយដោយមិនដឹងថា មានការបំបាត់បរិមាណលីត្របែបនេះទាល់​តែសោះ ។ ហេតុការណ៍ចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១២…

ខេត្តប៉ៃលិន ៖ ក្រោយពីមន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិនសហការជាមួយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងទាំងអស់នៅទូទាំងខេត្ត ស្រាប់តែឃើញមានចំនួន៣កន្លែងអត់គ្រប់ចំណុះ ដែលស្ថានីយ៍ទាំងអស់នេះត្រូវបានប្រជាពលរដ្ឋចូលចាក់សាំង និងម៉ាស៊ូត រាល់ថ្ងៃរាប់ឆ្នាំមកហើយដោយមិនដឹងថា មានការបំបាត់បរិមាណលីត្របែបនេះទាល់​តែសោះ ។ ហេតុការណ៍ចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅទូទាំងខេត្តប៉ៃលិន ដោយធ្វើនៅក្នុងក្រុងប៉ៃលិន និងនៅស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានពីលោក គិត វណ្ណា អនុប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិនបានឱ្យដឹងថា ដោយ​យកចិត្តទុកដាក់ចំពោះបញ្ហាប្រេងឥន្ធនៈដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃទើបលោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបរិមាណប្រេង និងគុណភាពនៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈទាំងអស់ក្នុងខេត្តតាមរយៈរថយន្តពិសោធន៍ចល័ត ។

លោកបន្តទៀតថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីចំពោះស្ថានីយ៍មួយចំនួនដោយក្នុងនោះខាងលោកបានកសាងសំណុំរឿងទៅតុលាការចំពោះស្ថានីយ៍ប្រេងឥន្ធនៈចំនួន០៣ទីតាំង ដែលបានលួចកឹបកេងបរិមាណលីត្រ និងគុណភាពផងដែរ ។

លោកបញ្ជាក់ថា ទី១-ស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច បូរីប៉ៃលិន ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជិតផ្លូវធ្វើថ្មី ក្នុងភូមិអូតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ នៅត្រង់ចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងទី៣-ស្ថានីយ៍ប្រេងឥន្ធនៈ ជាង សៀន នៅត្រង់ចំណុចភូមិបឹងប្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មុននឹងឈានធ្វើតាមច្បាប់ខាងមន្រ្តីជំនាញធ្លាប់បានចុះត្រួតពិនិត្យជាញឹកញាប់រួចមកហើយ ថែមទាំងណែនាំឱ្យម្ចាស់កែតម្រូវស្ថានីយ៍របស់ខ្លួនផងដែរ លុះមិនព្រមអនុវត្តតាមក៏ចាត់វិធានការរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតែម្តង ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនបានសប្បាយរីករាយយ៉ាង ខណៈឃើញមន្រ្តីជំនាញ​កាំ​កុងត្រូលចុះអនុវត្តឆែកឆេរមើលបរិមាណលីត្រតាមស្ថានីយទាំងអស់ ។ ប៉ុន្តែសូមឱ្យការត្រួត​ពិនិត្យនេះមានភាពស្មើគ្នាដោយមិនត្រូវលំអៀងប្រកាន់បក្ខពួកនោះឡើយ ។ ជាពិសេស ទោះ​បីជា​ស្ថានីយ៍នោះមានខ្នងធំ ឬមានបក្ខពួកក៏ដោយត្រូវតែពិនិត្យដោយតម្លាភាព មិនត្រូវធ្វើលំៗនោះទេ ។

ម្យ៉ាងវិញទៀតសូមឱ្យខាងមន្រ្តីជំនាញចុះត្រួតពិនិត្យបញ្ហាប្រេងនេះឱ្យបានញឹកញាប់ និងម្ហូបអាហារនៅតាមទីផ្សារឱ្យបានរឿយៗផងដែរដើម្បីសុខសុវត្ថិភាពសុខភាពប្រជាពលរដ្ឋទាំងអស់ ៕

ចុចអាន ៖ ចាក់​ស្លាប់​ខ្លួន​ទៀត​ក៏​មិន​គ្រប់​ដែរ ពេល​នេះ​អូស​.​ក​ម្ចាស់​ដេប៉ូ​លក់​សាំង​ទាំង​៦​ចាត់ការ​ចេញ​ម្តង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ