ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែងច្រករត់ពន្ធគ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿង ញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ ។ ការ​បង្ហាញ​របាយ…

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿង ញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ ។ ការ​បង្ហាញ​របាយ ការណ៍​នេះ ធ្វើ​ឡើង​នៅសាល​ប្រជុំ​សាលាខេត្ត កាលពី​ថ្ងៃ​ទី​៩ ខែមករា កន្លង​ទៅ ២០១៩ ក្នុង​ពិធី​ត្រួតពិនិត្យ​ឯកសារ​វត្ថុ​តាង​គ្រឿងញៀន ដែល​អនុវត្ត​សម្រេច​បានជា​លទ្ធផល​នៅ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​២០១៩ ។ សូម​ជម្រាប​ថា ច្រក​ខេត្តស្ទឹងត្រែង​ជា​ច្រក​មួយ​ដែល​ក្រុម​ឧក្រិដ្ឋជន​រត់ពន្ធ​គ្រឿងញៀន តែង​ប្រើប្រាស់​គ្រប់​រូបភាព​ក្នុង​ការ​ឆ្លងកាត់​ចូល​មក​ប្រទេស​កម្ពុជា ។

លោក សាន និមល ស្នងការ​រង​នគរបាលខេត្ត ទទួល​ផែន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បង្ហាញ​របាយការណ៍​ក្នុង​អង្គ​ប្រជុំ​ដោយ​លើក​ឡើង​ថា កន្លង​មកនេះ​គណៈ​កម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ថ្នាក់​ខេត្ត បាន ចូលរួម​សហការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​សរុប​ចំនួន​៥៦
ករណី ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១៤​នាក់​(​ស្រី​៨​នាក់​) ក្នុង​នោះ​មាន​ជនជាតិខ្មែរ​១០៧​នាក់​(​ស្រី​៨​នាក់​) ជនជាតិ​ឡាវ​៥​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចរាល់ បន្ទាប់​បញ្ចប់​នីតិវិធី​នៅ​ស្នងការដ្ឋាន ។

លោកស្នងការ​រូប​នេះ​បន្ថែម​ថា ក្នុង​ករណីបង្ក្រាប​គ្រឿងញៀន​កំឡុង​ឆ្នាំ​២០១៨​កន្លង​មក សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​និង​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​បាន​ទម្ងន់១៦៤.០៧៤,៣៨​ក្រាម ថ្នាំ​ញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១១.៩៩៥​គ្រាប់ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​(Ketamine) ទម្ងន់
២២.៨៥៧,៨២​ក្រាម ព្រមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ពី​ការ​បង្ក្រាប​គ្រឿងញៀន ​នេះ​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បង្ក្រាបករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើលោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង​ខេត្ត និងជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿង ញៀន​ខេត្ត បាន​ថ្លែង​កោត​សរ​សើរ​ចំពោះ​ការចូលរួម​សហការ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់កងកម្លាំង លើ​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ទទួល​បាន​លទ្ធផល​ល្អ ។ ពិសេស បាន​យកចិត្ត​ទុកដាក់​សហ​ការ​គ្នា​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​នានា ឲ្យ​មានការ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ។

លោក​អភិបាលរង​ខេត្ត​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ គ្រួសារ​សហគមន៍ និង​សង្គម​ជាតិ​ដែរ ។ ទោះបី​ខេត្តស្ទឹងត្រែង​មិនមែន​ជា​មូលដ្ឋាន​ផលិត​គ្រឿងញៀន​ក្តី តែ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែល​រង​គ្រោះ​ដោយ​ឧក្រិដ្ឋជន​នាំសារ​ធាតុ​ញៀន​ឆ្លងកាត់​ពី​តំបន់ត្រីកោណមាស​មក​តាម​ព្រំដែន​ឡាវ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក
ចិត្ត​ទុកដាក់​ខ្ពស់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ