ខេត្តស្ទឹងត្រែង ៖ យោងតាមសកម្មភាពនៃការតាមដានលទ្ធផលនេសាទត្រីឆ្នាំ២០១៨កន្លង
មកនេះមានការកើនឡើងប្រមាណ២ភាគរយ ចំនួន៦.៤៦៧តោនបើធៀបទៅនឹងឆ្នាំ២០១៧ ខណៈស្ថិតិនេះត្រីវបានអះអាងថា ពូជត្រីសំខាន់ៗមួយចំនួនកំពុងថមថយស្ទើរឈានទៅតំណាក់កាលផុតពូជដោយសារការធ្វើនេសាទហួសកម្រិត ។
លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថាបច្ចុប្បន្នអ្នកនេសាទមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយពូជត្រីសំខាន់ៗមួយចំនួនរងការផុតពូជដោយសារអ្នកនេសាទខ្លះលួចនេសាទនៅតាមអន្លង់អភិរក្សបង្ករផលប៉ះពាល់ដល់ពូជត្រីពិសេសការប្រើប្រាស់ឧបករណ៍ល្មើសនិងច្បាប់ហាមឃាត់ ។
លោកបន្តថា នៅទន្លេលើជាជម្រកត្រីបន្តពូជ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីនាគ ត្រីស្ទក់ ពិសេសត្រីប៉ាវ៉ា និងត្រីប៉ាសេអ៊ីដែលមានឈ្មោះល្បីនៅខេត្តស្ទឹងត្រែងភាគឦសាន ក៏ប៉ុន្តែធនធានទាំងនេះវាកំពុងថមថយពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះទើបតម្រូវឱ្យយើងទាំងអស់គ្នាក្នុងនាម ជាប្រជាពលរដ្ឋនិងជំនាញព្រមទាំងអ្នកពាក់ពន្ធ័ផ្សេងៗទៀតរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាធ្វើម៉េចកុំឱ្យធនធានទាំងអស់នេះថមថយទៅឬក៍៏ឈានទៅរកការដាច់ពូជ ។
លោក ផល លុយ មន្ត្រីអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេអង្គការជាដៃគូតបាននិងកំពុងធ្វើសកម្មភាពពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ និងប្រជាកសិករដើម្បីបង្កើតឱ្យមានមុខរបរប្រចាំគ្រួសារដូចជាការចិញ្ចឹមត្រី បង្កើតសួនបន្លែប្រចាំគ្រួសារជាដើមសម្រាប់ជួយគាត់អោយងាកមកប្រកបរបរនេះវិញទើបយើងអាចការពារធនធានមច្ឆជាតិនេះបាន ។
លោក ឆែម ប៊ុនធឿន ប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីបានអះអាងថា បច្ចុប្បន្នប្រភេទត្រីសំខាន់ៗការធ្វើនេសាទជាលក្ខណគ្រួសារកម្របានជួបប្រទះនោះទេហើយនេះជាសញ្ញាមួយបង្ហាញពីភាពបាត់បង់ទៅៗ ។
លោកថា កត្តានេះសូមប្រជានេសាទគួរចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នាឱ្យបានគ្រប់រដូវចៀសវាងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ហើយងាកត្រឡប់មកប្រើប្រាស់មង ឬដាក់សន្ទូច លប ទ្រូ ។ល។ ដែលឧបករណ៍លក្ខណៈគ្រួសារហើយត្រូវបញ្ឈប់ប្រព្រឹត្តបទល្មើសឬទៅនេសាទនៅកន្លែងអន្លង់អភិរក្សសដើម្បីការពារត្រីមេពូជដូចជាត្រីប៉ាសេអ៊ី ត្រីគល់រាំង ហើយការប្រើប្រាស់ឧបកណ៍នេសាទខុសច្បាប់ ដូចជាឆក់បំពុល គប់គ្រាប់ ហើយរួមចំណែកទប់ស្កាត់ និងកាត់បន្ថយការនេសាទត្រីមេពូជ នៅក្នុងទន្លេនិងជួយអភិរក្សទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ