ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រកស៊ី​នាំ​ចេញ​នាំ​ចូល ជាមួយ​ប្រទេស​១៤៧ នៅ​ក្នុង​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​​ដឹង​ថា​ នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​១៤៧​ នៅ ក្នុង​ពិភពលោក​ ។ ក្រសួង​អះអាង​ថា​ ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៨ ជាមួយ​បណ្តា​ប្រទេស​នានា…

ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​​ដឹង​ថា​ នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​១៤៧​ នៅ ក្នុង​ពិភពលោក​ ។

ក្រសួង​អះអាង​ថា​ ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៨ ជាមួយ​បណ្តា​ប្រទេស​នានា សម្រេច​បាន​ទំហំ​ទឹកប្រាក់២៤ ៩៨៥​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​កើនឡើង​ប្រមាណ៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ត្រឹម២៣ ៧៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ​។

ចំណែក​ទឹកប្រាក់​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មាន​ចំនួន១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​កើនឡើង​ប្រមាណ១៨% ធៀប​នឹង​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ