ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kevin De Bruyne អន់ចិត្ត Pep ទៅ​សម្ងំ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ឈឹង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ទើប​ងើប​ពីរ​បួស​ជង្គង់ Kevin De Bruyne មិន​សប្បាយ​ចិត្តនឹង​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ទើប​ងើប​ពីរ​បួស​ជង្គង់ Kevin De Bruyne មិន​សប្បាយ​ចិត្តនឹង​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក Pep Guardiola ដែល​ប្តូ​រូបគេ​ចេញ​ជំនួស​ដោយ​កីឡាករ Phil Foden នៅ​នាទី​៥៨ ទាំង​ខ្លួន​មិន​មា​នប​ញ្ហ​អ្វី​ទាំងអស់​ក្នុង​ការ​ប្រកួត​ជាមួយនឹង Burton Albion ឈ្នះ 9-0 កាលពី​យប់​ថ្ងៃ​ពុធ ។

កីឡាករ​ខ្សែបម្រើ​រូប​នេះ​ទើបតែ​មក​ពី​ការ​សម្រាក​ព្យាបាល​របួស​ហើយ​មានមុខ​នៅ​ក្នុង​ការ​ប្រកួត​នេះ ។ ស្រាប់តែ​នៅ​នាទី​៥៨ លោក Pep សម្រេច​ផ្លាស់​ប្តូរ​ចេញ​ដោយ​ខ្លាច​ប៉ះពាល់​ដល់​របួស​ចាស់​បណ្តាល​មក​ពី​ការ​លេង​លើស​កម្រិត ។

​សម្រាប់ Bruyne ផ្ទាល់​គឺថា មិន​មាន​បញ្ហា​អ្វី​ឡើយ​ហើយ​ពិតជា​មិន​សប្បាយ​ចិត្តនឹង​ការ​ផ្លាស់​ប្តូរ​នេះ​ឡើយ ។ គេ​ចង់​នៅ​លេង​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​កាន់តែ​មាំមួន តែ​លោក Pep ហាក់បីដូចជា​មិន​យល់​ពី​បំណង​របស់ Bruyne ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bruyne មិន​បាន​ចេញ​មក​ទស្សនាការ​ប្រកួត​វិញ​ទេ​ក្រោយ​ការ​ជំនួស​នៅ​នាទី​៥៨​ដែល​ដល់​ថ្នាក់​ធ្វើ​ឱ្យ​មហាជន​ច្រ​លំ​ថា​រូបគេ​មាន​របួស ។ លោក Pep ក៏​មិន​បាន​ចាប់អារម្មណ៍​ថា Bruyne នៅ​សម្ងំ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ