Pep ថាមិនចង់ឱ្យកីឡាករណាចាកចេញទេ តែបើនៅមិនបានទ្វារ Man City បើកជានិច្ច
តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លិប Manchester City លោក Pep Guardiola មិនមានការអន់ចិត្តអ្វីឡើយ…
តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លិប Manchester City លោក Pep Guardiola មិនមានការអន់ចិត្តអ្វីឡើយ…
តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លិប Manchester City លោក Pep Guardiola មិនមានការអន់ចិត្តអ្វីឡើយ ក្រោយពីការចាកចេញរបស់ Brahim Diaz ទៅកាន់ Real Madrid ព្រោះតែលោកមិនចង់បានកីឡាករណាម្នាក់ ដែលមិនចង់បន្តនៅ Man City ឡើយ ។
កីឡាករអាយុ១៩ឆ្នាំរូបនេះ បានចុះកុងត្រាចំនួន៦ឆ្នាំកន្លះ ដែលមានតម្លៃស្មើនឹង ២១លានផោន ជាមួយនឹងក្លិបអេស្ប៉ាញ Real Madrid កាលពីថ្ងៃចន្ទ ។ កីឡាកររូបនេះបានចូលលេងនៅ Manchester City ក្រោយការចាកចេញពី Malaga នៅអាយុ១៤ឆ្នាំ ក្នុងឆ្នាំ២០១៣ ហើយបានលេងចំនួន១៥ដង ។
លោក Guardiola ថា ៖«ខ្ញុំសង្ឃឹមថា កីឡាករផ្សេងទៀតនឹងមិនសម្រេចចិត្តចាកចេញ ។ ខ្ញុំមិនចង់បាននរណាម្នាក់ ដែលមិនចង់នៅ ហើយឃាត់ឱ្យនៅនោះទេ ។ ប្រសិនបើគេចង់នៅ ទ្វារតែងតែចំហជានិច្ច» ។
នៅពេលគេសួរថា តើលោកមានអារម្មណ៍អន់ចិត្តអ្វីដែរឬអត់ លោកក៏បានឆ្លើយថា៖ «ទេ! ខ្ញុំសូមជូនពរគេអស់ពីចិត្ត ។ បើមនុស្សមិនចង់នៅហើយ ទោះបីឃាត់យ៉ាងណាក៏គ្មានប្រយោជន៍ឡើយ» ៕
ចែករំលែកព័តមាននេះ