ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជាប់​ត្រឹម​ទី​៧ ខណៈ Kylian Mbappe ថ្លៃ​ជាងគេ​លេខ​១​លើ​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Barca Blaugranes បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ល្បី​ខាង​ប្រជែង​នឹង Ronaldo បាន​ជាប់​នៅ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង​តម្លៃ​កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​លើ​លោក ដែល​ចេញ​ដោយ CIES…

តាម​ប្រភព​ព័ត៌មាន Barca Blaugranes បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ល្បី​ខាង​ប្រជែង​នឹង Ronaldo បាន​ជាប់​នៅ​ចំណាត់ថ្នាក់​ទី​៧ ក្នុង​តារាង​តម្លៃ​កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​លើ​លោក ដែល​ចេញ​ដោយ CIES Football Observatory ។

Messi មាន​តម្លៃ​ត្រឹមតែ ១៧១.២​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​វ័យក្មេង​ទើបតែ​រះ Kylian Mbappe មាន​តម្លៃ​ដល់​ទៅ ២១៨.៥​លាន​អឺ​រ៉ូ​ឯណោះ ។

ក្លិប Barcelona គឺជា​ក្លិប​មួយ ដែល​មាន​កីឡាករ​ជាប់​លើ​តារាង​នោះ​ដល់​ទៅ​ពីរ​នាក់ ។ ក្រៅពី Messi ក៏​មាន​កីឡាករ Philippe Coutinho ដែល​ជាប់​នៅ​លំដាប់​ទី​៩ ក្នុង​តម្លៃ ១៥៧​លាន​អឺ​រ៉ូ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​វាយតម្លៃ​ខ្លួន​របស់​កីឡាករ​នីមួយ​ៗ ដោយ CIES គឺ​ពឹងផ្អែក​ទៅ​លើ អាយុ លទ្ធផល​ប្រកួត មុខងារ និង​លី​គ​ដែល​ពួក​គេ​កំពុង​លេង ។ ខាងក្រោម​នេះ​គឺជា​តម្លៃ​របស់​កីឡាករ​នីមួយ​ៗ ដែល​ជាប់​នៅ​លំដាប់ Top10 ៖

  1. Kylian Mbappe (PSG) – €218.5m
  2. Harry Kane (Tottenham) – €200.3m
  3. Neymar (PSG) – €197.1m
  4. Raheem Sterling (Manchester City) – €185.8m
  5. Mohamed Salah (Liverpool) – €184.3m
  6. Paulo Dybala (Juventus) – €171.9m
  7. Lionel Messi (Barcelona) – €171.2m
  8. Romelu Lukaku (Manchester United) – €162.0m
  9. Philippe Coutinho (Barcelona) – €157.0m
  10. Leroy Sane (Manchester City) – €156.1m៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ