ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ល្បឿន​លឿន​​ឆ្ពោះទៅ​ភ្នំភ្លើង​ហ៊្វូ​ជី

5 ឆ្នាំ មុន

ក្រុមហ៊ុន​រថភ្លើង​របស់​ជប៉ុន​នឹង​បើក​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ថ្មី​ពី​ស្ថានីយ​«Shinjuku» ក្រុង​តូ​ក្យូ​ឆ្ពោះទៅ​ភ្នំភ្លើង​«Fuji» នៅ​ថ្ងៃ​ទី​១៦ មិ​នា ២០១៩ ។ ក្បួន​រថភ្លើង​នោះ​មានឈ្មោះ​«Fuji Excursion» នឹង​ចេញដំណើរ​ពី​ស្ថានីយ​«Shinjuku» ឆ្ពោះទៅ​ស្ថានីយ​«Kawaguchiko»…

ក្រុមហ៊ុន​រថភ្លើង​របស់​ជប៉ុន​នឹង​បើក​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ថ្មី​ពី​ស្ថានីយ​«Shinjuku» ក្រុង​តូ​ក្យូ​ឆ្ពោះទៅ​ភ្នំភ្លើង​«Fuji» នៅ​ថ្ងៃ​ទី​១៦ មិ​នា ២០១៩ ។ ក្បួន​រថភ្លើង​នោះ​មានឈ្មោះ​«Fuji Excursion» នឹង​ចេញដំណើរ​ពី​ស្ថានីយ​«Shinjuku» ឆ្ពោះទៅ​ស្ថានីយ​«Kawaguchiko» ខេត្ត​យ៉ា​ម៉ា​ណា​ស៊ី (Yamanashi) ជា​ស្ថានីយ​មួយ​នៅ​ក្បែរ​ភ្នំភ្លើង​ហ្វូ​៊​ជី​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ជប៉ុន និង​ជា​បេតិកភណ្ឌ​ពិភពលោក ។

ផ្លូវ​រថភ្លើង​ពី​តូ​ក្យូ​ទៅ​ភ្នំ​ហ៊្វូជី​បើក​រៀងរាល់ថ្ងៃ ប៉ុន្តែ​សម្រាប់​ខ្សែ​រថភ្លើង​«Fuji Excursion» ជា​លើក​ដំបូង​មាន​ល្បឿន​លឿន​ពិសេស​នឹង​ចេញដំណើរ​រៀងរាល់ថ្ងៃ ដោយ​ចំណាយពេល​តែ​២​ម៉ោង​លឿន​ជាង​ខ្សែ​ផ្លូវ​បច្ចុប្បន្ន​ប្រហែល​៣០​នាទី ។

ការ​ទិញ​សំបុត្រ​នៅ​ក្នុង​រថភ្លើង​«Fuji Excursion» អាច​កក់​ទុក​មុន​ដើម្បី​បាន​កន្លែង​អង្គុយ​ដោយ​ពិតប្រាកដ និង​ការ​អង្គុយ​ដោយ​សេរីភាព​អាច​ជ្រើសរើស​យក​កន្លែង​ដែល​ទំនេរ​នៅ​តាម​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ