ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាង ម៉ី បរាជ័យជីវិត​គូ តែ​ជោគជ័យ​អាជីព​កប់​ពពក

5 ឆ្នាំ មុន

ថ្វីបើ​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ចាង ម៉ី ​(Yang Mi) តារាភាពយន្ត​ចិន​ដ៏​ល្បី​បរាជ័យ ដោយ​លែងលះ​ប្ដី​លោក​លីវ ខា​យ​វ៉ី (Liu Kaiwei) ប៉ុន្តែ​ស្ថានភាព​ជីវិត​របស់​នាង​កំពុង​ស្ថិត​ក្នុង​សភាព​ថ្កុំថ្កើង…

ថ្វីបើ​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ចាង ម៉ី ​(Yang Mi) តារាភាពយន្ត​ចិន​ដ៏​ល្បី​បរាជ័យ ដោយ​លែងលះ​ប្ដី​លោក​លីវ ខា​យ​វ៉ី (Liu Kaiwei) ប៉ុន្តែ​ស្ថានភាព​ជីវិត​របស់​នាង​កំពុង​ស្ថិត​ក្នុង​សភាព​ថ្កុំថ្កើង ។ ក្រៅពី​អាជីព​សម្តែង​នោះ សារព័ត៌មាន​របស់​ចិន​ផ្សាយ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចាង ម៉ី មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៦៩៧​លាន​ដុល្លារ ។

ទស្សនិកជន​ចិន​បាន​កោតសរសើរ​ថា​នាង​ចាង ម៉ី ជា​មនុស្ស​ម្នាក់​មាន​សម្រស់​ស្រស់​ស្អាត នៅ​ក្នុង​មជ្ឈ​ដ្ឋាន​ភាពយន្ត ។ ក្រុមហ៊ុន​របស់​នាង​ចាប់ផ្ដើម​បង្កើត​ក្នុង​ទឹកប្រាក់​ប្រហែល​២៥០​លាន​យាន់ ហើយ​បាន​កើន​ខ្ពស់​ដល់​ទៅ​២០​ដង​ក្នុង​រយៈពេល​តែ​៣​ឆ្នាំ ។ នាង​បាន​បង្កើត​ក្រុមហ៊ុន​ផលិតកម្ម​Jaywalk Studios ក្នុង​ទឹកប្រាក់​តែ​២៥០​លាន​យាន់ និង​ចាប់ផ្ដើម​ល្បី​កើន​ខ្ពស់​ដល់​ទៅ​៥.០០០​លាន​យាន់ ឬ​៦៩៧​លាន​ដុល្លារ ។

នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ចាង ម៉ី មាន​ស្នាដៃ​ដ៏​លេចធ្លោ​គឺ​រឿង​«Legend of Fu Yao» និង​មាន​ទស្ស​និក​ជន​បើក​មើល​នៅ​ក្នុង​វេ​ប​សាយ​ច្រើន ស្ថិត​នៅ​លំដាប់​ទី​១ រហូត​មាន​រហស្សនាម​ថា «​រាជិនី​ឌី​ជី​ថ​ល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ