ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តៅ​មិន​ទាន់​ត្រជាក់​ទេ… ប៉ូលិស​បា.ញ់​គំរាម​ខឹង​មេ​ឃុំ​មិន​ឱ្យ​បើក​ល្បែង​ស៊ី​សង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសង​មិន​បាន ហើយ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​អស់​រយៈពេល​១​ខែ​កន្លង​ទៅ​នេះ ពេល​នេះ​ត្រូវ​បាន​បែកធ្លាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្នងការ​ខេត្ត ខណៈ​លោកស្នងការ​រង​ទ​ទួល​បន្ទុក​បុគ្គលិក​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មក​រា​នេះ​ថា…

ខេត្តបាត់ដំបង ​៖ សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសង​មិន​បាន ហើយ​ត្រូវ​គេ​បិទ​ស្ងាត់ឈឹង​អស់​រយៈពេល​១​ខែ​កន្លង​ទៅ​នេះ ពេល​នេះ​ត្រូវ​បាន​បែកធ្លាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្នងការ​ខេត្ត ខណៈ​លោកស្នងការ​រង​ទ​ទួល​បន្ទុក​បុគ្គលិក​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មក​រា​នេះ​ថា ពេល​​នេះ​ថ្នាក់ដឹកនាំ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​របស់​អង្គភាព​ហើយ​។

ប្រភព​ពី​មន្ត្រី​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​ជ្រោយ​ស្ដៅ បាញ់​គំរាម​លោក​មេឃុំ​ជ្រោយ​​ស្ដៅនេះ​ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១០ ​ខែធ្នូ ឆ្នាំ​២០១៨ តែ​ត្រូវ​គេ​ព្យាយាម​បិទ​មិន​ឲ្យ​បែកធ្លាយ​ដល់​​អ្នក​សារ​ព័​ត៌​មាន​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ​ហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅ បាន​ប្រើប្រាស់​កាំភ្លើង​របស់​គាត់​បាញ់​មេឃ​ជា​ច្រើន​គ្រាប់ ខណៈ​ពេល​ស្រវឹង​ជោកជាំ ដែល​គេ​សង្ស័យ​ថា ជា​សញ្ញា​គំរាមកំហែង​ដល់​លោក​ ​ហ៊ី​ន ណាគ្រី មេឃុំ​ជ្រោយ​ស្ដៅ ដោយសារ​មាន​វិវាទ​ជាមួយ​គ្នា​។

មន្ត្រី​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ថា បើ​តាម​ព័​ត៌​មាន​ខ្សិ​បត​ៗ​គ្នា មូលហេតុ​ដែល​នាំ​ឲ្យ​​លោក​​មេ​ប៉ុ​ស្តិ៍​ក្ដៅក្រហាយ​ រហូត​ឈាន​ដល់​ទាញ​កាំភ្លើង​បាញ់​មេឃ​ជា​ច្រើន​គ្រាប់​គំរាម​លោក​មេឃុំ​នេះ ដោយសារ​លោក​មេ​ប៉ុ​ស្ដិ៍​រូប​នេះ​ខឹង​នឹង​លោក​មេឃុំ «​មិន​អនុញ្ញាត​ឲ្យ​បើក​ល្បែងស៊ីសង​»​។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះ​សន្តិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ