ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​ស៊េរី​ទំនើប​មួយ​គ្រឿង​ពន្លះ​មួយ​ប្រាវ​អស់​៤០០​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​៥៦៦​កែង​និង​ផ្លូវ​៣៣៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៥១៦៧ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​ឆ្លងផ្លូវ​លេខ​៥៦៦​។

ប្រភពដដែលបាន​បន្ត​ថា ខណៈរថយន្តម៉ាកឡិចស៊ីស ៤៧០ ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៣១៦៣ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៦៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ឡុ​ច​ស៊ី​សរង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ផ្នែក​ខាងស្តាំ ចំណែកឯ​រថយន្ត​ស្តា​រិច​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើត ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា​ក៏​ឃើញ​មាន​តំណាង​ខាង​ភាគី​ជនជាតិ​បាន​ចូលខ្លួន​មក​សម្របសម្រួល​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ដោយ​ព្រម​ចេញ​សំណង​ចំនួន​៤០០​ដុល្លារ​ឲ្យ​ទៅ​ភាគី​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ