ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ផ្អើល​នោះ​! បើ​សុខ​ៗ​លប​ៗ​លូន​ចេញពី​ដើមឈើ​មក​ចឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​នៅ​បឹង​កក់​ម្នាក់ បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​លូន​ចេញ​មក​ពី​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ច្រក​ប៉ាវ​ទុក​ឱ្យ​ខាង​អភិរក្ស ដែល​កើតឡើង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​យាម​នៅ​បឹង​កក់​ម្នាក់ បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​លូន​ចេញ​មក​ពី​ដើមឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ច្រក​ប៉ាវ​ទុក​ឱ្យ​ខាង​អភិរក្ស ដែល​កើតឡើង​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​R6 នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​យាម​នៅ​គោលដៅ​របស់​គាត់ ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាល​ទ​ម្ង​ង់​ជាង​៣០​គីឡូ ប្រវែង​២​ម៉ែត្រ​កន្លះ លូន​ចេញ​មក​ពី​ក្នុង​ដើមឈើ​ក្បែរ​នឹង​ផ្លូវ​រ៉ា​រទេះភ្លើង ទើប​ពួក​គាត់​នាំ​គ្នា​យក​ប៉ាវ​យក​មក​ចាប់​ច្រក​ទុក ។

ក្រោយ​ពេល​កើតហេតុ សន្តិសុខ​បាន​យក​ពស់ថ្លាន់​នោះ​ទៅ​ផ្ញើ​ទុក​នៅ​កន្លែង​ប៉េ​អឹ​ម​មួយ​យប់​សិន ចាំ​ព្រឹកស្អែក ទើប​ប្រគល់​ទៅ​ឱ្យ​ខាង​អភិរក្ស​សត្វព្រៃ ដើម្បី​យក​ទៅ​រក្សា​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ