ចឹ​ង​ទៅ​! ចង់​ចូល​ខ្ទម​លោកយាយ​ភ្នំ​ដោះ​ក្រមុំ មិន​មាន​សោ ស្រាប់តែ​បែក​គំនិត​បែប​នេះ


ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ខ្ទម​លោកយាយ​ភ្នំ​ដោះ​ក្រមុំ ដោយ​គោលបំណង​ចង់​ចូល​ទៅ​ដេក ប៉ុន្តែ​គ្មាន​សោ​ចាក់ ដែល​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា មាន​ករណី​វាយ​បំផ្លិចបំផ្លាញ​ដំបូល​ខ្ទម​លោក​យាយ​​ភ្នំ​ដោះ​ក្រមុំ​កើតឡើង​នៅ​ចំណុច​លើ​ភ្នំ​លោកយាយ ស្ថិត​ក្នុ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។

កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ្រើស យ៉ែ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​ពូ​ទឺ​ត ឃុំ​ពូ​ទឺ​ត ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រស់នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ទី​១ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ព្រម​មាន​បក្សពួក​ចំនួន​០២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​អធិការ​ថា មូលហេតុ​ដែល​ជន​បង្ក​វាយ​បំផ្លាញ​ខ្ទម​អ្នកតា​ដែល​ល្បីល្បាញ​ពេញ​ខេត្តមណ្ឌលគិរី គឺ​ជន​នេះ​ចង់​ចូល​ទៅ​ដេក​ក្នុង​ខ្ទម តែ​មិន​មាន​កូនសោ​ចាក់ ទើប​បែកគំនិត​វាយ​ដំបូល​​ខ្ទម​ចូល​ទៅ​ដេក ហើយ​ត្រូវ​ឃាត់ខ្លួន ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ