ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​សំខាន់​ចំនួន​ពីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា នេះ​បាន​បន្ត​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អុ​ន​ម័ត​ច្បាប់​ចំនួន​ពីរ​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា នេះ​បាន​បន្ត​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា និង​អុ​ន​ម័ត​ច្បាប់​ចំនួន​ពីរ​សំខាន់​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​សំខាន់​ៗ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ព្រឹទ្ធសភា​យក​មក​ពិភាក្សា និង​អនុម័ត​គឺ​១- សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុម ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ ។

សម័យប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​សេនា​វិបុល​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥១​រូប​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។

សូមរ​ឮ​កថា កាលពី​ថ្ងៃ​ទី​៣ មក​រា រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម ប្រឹក្សា​ខណ្ឌ និង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​សម្លេង​១០៨ ជា​ឯកច្ឆន្ទ​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ។

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់​មាត្រា​១៨ ដើម្បី​កំណត់​ចំនួន​សមាជិក​ក្រុម ប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សា​ខណ្ឌ ដែល​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បង្កើន​២១​រូប​ទៅ​ដល់​២៧​រូប ។ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​បង្កើន​ចន្លោះ​ពី​១៥ ដល់​២៧​រូប ។ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ត្រូវ​បង្កើន​ចន្លោះ​ពី​១១​រូប​ដល់​២១​រូប ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវ​បាន​បង្កើន​ចន្លោះ​ពី​១១​ដល់​២១​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ