ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​បើក​ការដ្ឋាន​ខែមីនា​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ជា​ថ្មី​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​បើ​ការដ្ឋាន​សាងសង់​យ៉ាង​យូរ​នៅ​ខែមីនា​ខាង​មុខ​នេះ ។ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៩ មក​រា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ជា​ថ្មី​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​បើ​ការដ្ឋាន​សាងសង់​យ៉ាង​យូរ​នៅ​ខែមីនា​ខាង​មុខ​នេះ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៩ មក​រា ម្សិលមិញ ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​សង្ឃឹមថា​នៅ​ខែកុម្ភៈ ឬ​ដើមខែ​មីនា យើង​អាច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​បាន​ហើយ ។ គ្រឿងចក្រ​ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ អាច​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែមករា​នេះ​, អ្នកបច្ចេកទេស វិស្វកម្ម ជាង​២០០​នាក់​បាន​មក​ដល់​ហើយ ដើម្បី​បើ​ការដ្ឋាន »​។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី គម្រោង​ផ្លូវ​ល្បឿន​លឿន​មិន​ទាន់​បាន​ដោះស្រាយ​ផល​ប៉ះពាល់​បាន​ទាំងស្រុង​នៅឡើយ​ទេ តែ​ក្រសួង​កំពុង​រៀបចំ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​កំពុង​តែ​ជំរុញ​ធ្វើ​យ៉ាង​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​ប្រជា​ពរល​ដ្ឋ ។ ដោយឡែក​ដី​សម្រាប់​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន មាន​ទីតាំង​ហើយ​នៅ​ភ្នំពេញ »​។

ទាក់ទង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សុ​រិ​យ៉ា បានឱ្យ​ដឹង​ថា ៖« ទីតាំង​ចាប់ផ្តើម​ពី​ភ្នំពេញ អាច​ចេញពី​ចំណុច​ផ្លូវ​រថភ្លើង​កាត់​ផ្លូវ​ទំនប់​កប់​ស្រូវ ។ ផ្លូវ​រថភ្លើង​កាត់​ត្រង់​ណា ចំណុច​ចាប់ផ្តើម​នឹង​ចេញ​នៅ​ត្រង់នោះ »​។ ផ្លូវ​ល្បឿន​លឿន​នេះ មាន​៤​គន្លង​, ទទឹង​ផ្លូវ​ប្រវែង​២៤​ម៉ែត្រ​ក្រា​ដោយ​កៅស៊ូ​AC,​មាន​សូន​ច្បារ​ចំ​កណ្តាល និង​មាន​របង​សងខាង ដែល​គ្រោ​យ​ចំណាយពេល​សាងសង់​ប្រហែល​៤​ឆ្នាំ ក្រោម​ទិន​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ ។ ផ្លូវ​នេះ មាន​ស្ពាន​វែង និង​មធ្យម​មាន​៥៦​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រម្លង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​កន្លង​មក​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ លោ​កប​ណ្ឌិ​បន្ត​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ