ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាលរថភ្លើង​ថ្មី​3​គ្រឿង​បាន​មក​ដល់​កម្ពុជា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ក្បាលរថភ្លើង​ថ្មី​ចំនួន​៣​គ្រឿង​ដែល ​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ​កាល​ថ្ងៃ​ទី​៨ មក​រា កន្លង​មក ហើយ​ពេល​នេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ក្បាលរថភ្លើង​ថ្មី​ចំនួន​៣​គ្រឿង​ដែល ​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ហើយ​កាល​ថ្ងៃ​ទី​៨ មក​រា កន្លង​មក ហើយ​ពេល​នេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ កំពុង​តែ​ត្រៀម​រៀបចំ​ពិធី​ដាក់​ដំណើរការ​នា​ពេល​ខាង​មុខ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​៩ មក​រា ម្សិលមិញ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ថា ក្បាលរថភ្លើង​ថ្មី​ចំនួន​៣​គ្រឿង​ដែល​យើង​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ឥឡូវ​បាន​ដឹក​មក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​យប់មិញ​ហើយ​(​យប់​ថ្ងៃ​ទី​៨ មក​រា​) »​។ លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖« យើង​នឹង​សុំ​ការ​អនុញ្ញាត​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​អញ្ជើញលោក​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​នូវរ​ទះ​ភ្លើង​៣​គ្រឿង​នេះ ដើម្បី​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ ឬ​អាចយ​ករ​ទះ​ភ្លើង​នេះ​ទៅរ​ត់ទៅ​ដល់​ក្រុងព្រះសីហនុ ឬ​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ម្តង »​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​តែ​ជំរុញ​ការ​ចរចា​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ គ្រុប ដើម្បី​គ្រប់គ្រង​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ឬ​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ។

លោក ច​ន ហ្គា​រី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ បាន​ឲ្យ​ដឹង​ថា រថភ្លើង ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង​នេះ ក្រុមហ៊ុន Royal Railway Cambodia បាន​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយនឹង​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ឆ្ពោះទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត និង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​កាន់​ក្រុង​ព្រះ
សីហ​នុ ។ លោក ច​ន ហ្គា​រី បន្ត​ថា រថភ្លើង​ទំនើប​នេះ​មួយ​ៗ​មាន​បណ្តោយ​ប្រវែង​១៨​ម៉ែត្រ ទទឹង​២​ម៉ែត្រ​កន្លះ អាច​ដឹក​ភ្ញៀវ​បាន​៧៨​នាក់ និង​មាន​ល្បឿន​៨០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ជា​មធ្យម​ពី​៧០​ទៅ​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ទៅ​តាម​ស្ថានភាព​ផ្លូវ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រថភ្លើង​ទំនើប​ថ្មី​ទាំង​៣​គ្រឿង​នេះ មាន ក្បាលម៉ាស៊ីន​ខាង​មុខ​មួយ និង​ខាងក្រោយ​មួយ ជា​រថភ្លើង​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​និង​ទំនើប​មាន​ទាំង​ទ្វារ​ស្វ័យប្រវត្តិ ជណ្តើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែង​ដាក់​អីវ៉ាន់ ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​(Wifi) ទូរទស្សន៍ និង​ប្រព័ន្ធ ផ្ដល់​ព័ត៌មាន​តាម​វី​ដេ​អូ​ទៀត​ផង ។ លោក​បញ្ជាក់​ថា វត្តមាន​រថភ្លើង​ល្បឿន​លឿន​នា​ពេល​នេះ គឺជា​មោទនភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សម័យកាល​បច្ចុប្បន្ន ក្នុង​ការ​ចូលរួម​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង
មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ការ​មក​ដល់​នូវ​ក្បាលរថភ្លើង​ថ្មី​ទាំង​៣​គ្រឿង​នេះ នឹង​ចូលរួម​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ក្នុង​ការ​ទទួលយក​សេវា ។

លោក វ៉ា​ស៊ឹ​ម សុរិយា មន្ត្រី​រូប​នេះ​មាន​ប្រសាសន៍​ថា ៖« ក្នុង​នាម​ក្រសួង​យើង​ចង់ឱ្យ​មានការ​ប្រើប្រាស់​ឱ្យ​ច្រើន ហើយ​ជា​ទូទៅ អ្វី​ដែល​ថ្មី​តែងតែ​មានការ​ទាក់ទាញ »​។ លោក​បន្ត​ថា ៖« ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​តាម​ផ្លូវដែក យើង​មាន​គោលបំណង​តែ​មួយ គឺ​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ មិន​ថា​ពលរដ្ឋ​ឬ​ភ្ញៀវ​ទេសចរ​នោះ​ទេ ពួក​គាត់​អាច​ធ្វើ​ដំណើរ​បាន​ទាំងអស់​គ្នា​។ លើស​ពី​នេះ​វា​ចូលរួម​ជួយ​សម្រួល​ដល់​អ្នក​ឡើង​ឬ​ចុះ​យន្តហោះ នៅ​ពេល​ចរាចរណ៍​មាន​ភាព​កកស្ទះ ពិសេស​ទៅ​ថ្ងៃ​អនាគត ពេល​ចរាចរណ៍​កើនឡើង »​។ បើ​តាម​លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង ជា​ការ​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ ដែល​កំពុង​កកស្ទះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​វា​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​ទីក្រុង​ផង​ដែរ ។

លោក​ថ្លែង​ថា ៖« ការ​វិនិយោគ​បែប​នេះ មិន​ត្រឹមតែ​ផ្តល់​ផល​ចំណេញ​ដល់​បញ្ហា​ចរាចរណ៍​ទេ តែ​ក៏​រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ »​។
សូម​បញ្ជាក់​ថា ការ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ត្រូវ​ចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង​នៅ​ម៉ោង​៧​ព្រឹក និង​ទៅ​ដល់​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោង​១៨ និង​៤៥​នាទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ភ្នំពេញ​វិញ គឺ​ចាប់​ចេញដំណើរ​នៅ​ម៉ោង​៧​ព្រឹក និង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​១៨​និង​៤៥​នាទី​ដូច​គ្នា​។ ទោះបី​យ៉ាងណា ការ​ចេញដំណើរ​ជាក់ស្ដែង អាច​នឹង​មានការ​ប្រែប្រួល​តិចតួច ។ នេះ​បើ​តាម​តារាង​ម៉ោង​រថភ្លើង​អ្នកដំណើរ​នៅ​តាម​ស្ថានីយ​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ៕

សូម​បញ្ជាក់​ថា ការ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ត្រូវ​ចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង​នៅ​ម៉ោង​៧​ព្រឹក និង​ទៅ​ដល់​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោង​១៨ និង​៤៥​នាទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ភ្នំពេញ​វិញ គឺ​ចាប់​ចេញដំណើរ​នៅ​ម៉ោង​៧​ព្រឹក និង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​១៨​និង​៤៥​នាទី​ដូច​គ្នា​។ ទោះបី​យ៉ាងណា ការ​ចេញដំណើរ​ជាក់ស្ដែង អាច​នឹង​មានការ​ប្រែប្រួល​តិចតួច ។ នេះ​បើ​តាម​តារាង​ម៉ោង​រថភ្លើង​អ្នកដំណើរ​នៅ​តាម​ស្ថានីយ​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ