ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០១៨ រឹបអូស​ថ្នាំ​ញៀន​ជាង​៥០០​គីឡូក្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រតិបត្តិការ​តស៊ូ​បង្ក្រាប​គ្រឿងញៀន​របស់​កម្លាំង​នគរបាល​ជាតិ​ក្នុង​ឆ្នាំ​២០១៨ បង្ក្រាប​បាន​៦.៧៩២​ករណី ឃាត់ខ្លួន​ជនល្មើស​១៣.៣៨៧​នាក់ (​ស្រី​១.០១១​នាក់​) និង​អនុវត្ត​តាម​ដីកា​ឃាត់ខ្លួន​២១៧​នាក់ (​ស្រី​៩​នាក់​) ។ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រតិបត្តិការ​តស៊ូ​បង្ក្រាប​គ្រឿងញៀន​របស់​កម្លាំង​នគរបាល​ជាតិ​ក្នុង​ឆ្នាំ​២០១៨ បង្ក្រាប​បាន​៦.៧៩២​ករណី ឃាត់ខ្លួន​ជនល្មើស​១៣.៣៨៧​នាក់ (​ស្រី​១.០១១​នាក់​) និង​អនុវត្ត​តាម​ដីកា​ឃាត់ខ្លួន​២១៧​នាក់ (​ស្រី​៩​នាក់​) ។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នង​ករ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

បើ​យោង​តាម​របាយការណ៍​ដែល​បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ដ​ឆ្នាំ​២០១៩ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ប្រ​តិ​ប​តិ្ត​ការ​ពេញ​មួយ​ឆ្នាំ​នេះ កម្លាំង​នគរបាល​ទូ​ទាំង​ប្រទេស​រឹបអូស​គ្រឿងញៀន​ចំនួន​៥០៨​គីឡូក្រាម ក្នុង​នោះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​ចំនួន​១.០១៧​ករណី ឃាត់ខ្លួន​ជនល្មើស​១.៧២៥​នាក់ ស្រី​២១៨​នាក់ ដោយ​រឹបអូស​ថ្នាំ​ញៀន បាន​ចំនួន​១៥៨​គីឡូក្រាម ។

ជាមួយ​គ្នា​នេះ ក្នុង​ឆ្នាំ​២០១៨ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ដើម្បី​រួម​គ្នា​បង្ការ គ្រប់គ្រង និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​តាម​បណ្ដា​ទីតាំង​កម្សាន្ដ​ផ្សេង​ផង​ដែរ ។

បន្ថែម​ពី​នេះ មន្ដ្រី​ជំនាញ​ក៏​បាន​ចុះ​ស្រង់​តាម​បណ្ដា​គោលដៅ​ងាយ​រង​គ្រោះ បទល្មើស​គ្រឿងញៀន សរុប​ចំនួន​២៩៩៧​ទីតាំង ក្នុង​បាន​ធ្វើ​កិច្ចសន្យា​រួម​ចំនួន​៩៧២​ទីតាំង មិន​ទាន់​ធ្វើ​កិច្ចសន្យា​២០២៥​ទីតាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ