ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម្ល៉េះ​! ភ្លើងស្តុប​ហើយ​បន្ថែម​ល្បឿន​ទៀត​…​ផ្អើល​ផ្លូវ​២០០៤ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ដើម្បី​ប្រញាប់​ឆ្លង​អោយ​ផុត​ភ្លើងស្តុប ហើយ​ក៏​ទាញ​ចង្កូត​បត់​បណ្តាល​អោយ​ក្រឡាប់​នៅ​លើ​ដងផ្លូវ ។ គ្រោះថ្នាក់​ចរាចរណ៍​ចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ មក​រា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ដើម្បី​ប្រញាប់​ឆ្លង​អោយ​ផុត​ភ្លើងស្តុប ហើយ​ក៏​ទាញ​ចង្កូត​បត់​បណ្តាល​អោយ​ក្រឡាប់​នៅ​លើ​ដងផ្លូវ ។

គ្រោះថ្នាក់​ចរាចរណ៍​ចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ មក​រា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​បណ​តិ៍​ប្រី​ដ កែង​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​ក្រឡាប់​ជា​ប្រភេទ​រថយន្ត​ស្ទួ​ច​ដឹក​ថ្ម​ម៉ា​ប ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-២៦៧៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​មាន​ដឹក​សន្លឹក​ថ្ម​ម៉ា​ប ដោយ​បើកបរ​តាម​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​ខាងលើ អ្នកបើកបរ​បាន​បន្ថែម​ល្បឿន​ដើម្បី​ប្រញាប់​ឆ្លង​អោយ​ផុត​ភ្លើងស្តុប ហើយក៍​បាន​បួង​ចង្កូត​បត់​មក​ឆ្វេង​ដៃ​ទៅ​តាម​ផ្លូវ​ណ​តិ៍​ប្រី​ដ ដោយ
សា​រ តែ​ល្បឿន​លឿន នៅ​ពេល​បត់​រថយន្ត​ក៍បាន​ក្រឡាប់​បោក​ទៅ​លើ​បង្គោល​ភ្លើងស្តុប​ដេក​ស្តូក​នៅ​កណ្តាលផ្លូវ ។ ទោះបីជា​យ៉ាងណា សំណាង​ហើយ ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក៍បាន​ចុះ​ទៅ​វាស់វែង និង​បាន​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់​ចាំ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ