ស្តេច​គ្រូ​អះអាង​ថា នៅ​ពាក់​កណ្តាលខែ​នេះ​ឆ្នាំ​លាភ​ទាំង​៨​នឹង​សម្រេច​សម្បត្តិ​៣ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្តេច​គ្រូ​អះអាង​ថា នៅ​ពាក់​កណ្តាលខែ​នេះ​ឆ្នាំ​លាភ​ទាំង​៨​នឹង​សម្រេច​សម្បត្តិ​៣

2 ឆ្នាំ មុន

តើ​សម្បត្តិ​៣​នោះ​ជា​អ្វី​ទៅ ? បើ​តាម​ជើង​លេខ​ស្តេច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ពាក់កណ្តាល​ខែមករា​នេះ​ឆ្នាំ​លាភ​ទាំង​៨ រោង មមែ ថោះ ជូត ឆ្លូវ ម្សាញ់…

តើ​សម្បត្តិ​៣​នោះ​ជា​អ្វី​ទៅ ?

បើ​តាម​ជើង​លេខ​ស្តេច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ពាក់កណ្តាល​ខែមករា​នេះ​ឆ្នាំ​លាភ​ទាំង​៨ រោង មមែ ថោះ ជូត ឆ្លូវ ម្សាញ់ ខាល ច cmt $77777 ជោគជតារាសី​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់ លើសវិស័យ​មនុស្ស​ធម្មតា ។

ជើង​លេខ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ ឆ្នាំ​លាភ​ទាំង​៨ នឹង​បាន​សម្រេច​សម្បត្តិ​៣​គឺៈ
១-​សម្បត្តិ​ការងារ លោក​អ្នក​នឹង​ជោគជ័យ​លើ​ការងារ​ធំ​ៗ​ដែល​នៅ​សេសសល់​ជាប់​គាំង​ពី​មុន​មក រួម​នឹង​ការងារ​បន្ថែម​ថ្មី​ៗ​ផង ព្រោះ​មាន​ក្រុម​មនុស្ស​ចិត្ត​ស្មោះ​ជួយ​ជ្រោមជ្រែង​ឱ្យ​ទទួលផល​ជា​វិជ្ជមាន និង​ទទួល​បានការ​សរសើរ លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​គួរ​ជាទី​មោ​ទ​នៈ​។

២-​សម្បត្តិ​ស្នេហា តាម​ជើង​លេខ​បាន​អះអាង​ថា នៅ​ពាក់កណ្តាល​ខែមករា​នេះ​កំលោះ ក្រមុំ ដែល​មិន​ទាន់​មា​ន​​គូគាប់ ភ័ព្វសំណាង​ទ្រព្យរ​ស់គឺ​គូព្រេង​តាំងពី​បុព្វ​ជាតិ​មក​ដល់​ហើយ នាំ​ទាំង​លាភ​សំណាង​មក​ជាមួយ​ផង​។

៣-​សម្បត្តិ​លាភ​ទ្រព្យ ជា​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ដុល្លារ​ចូល​ហៀរ​ៗ​ដៃ លាភ​ធំ​ចូល​មក​ផ្ទួន​ៗ សំណាង​ចូល​កាន់តែ​ធំ ឡើង​លាភ​កាន់តែ​ខ្លាំង អ្នក​ណា​ៗ​ក៏​ច្រ​ណែ​គ្រប់​គ្នា ដែល​នេះ​ចាត់​ថា​ជា​ថ្ងៃ​មហា​សួស្តី ថ្ងៃ​មហា​សិរី​មង្គល​ដ៏​អស្ចារ្យ​ ។

ឆ្នាំ​លាភ​ទាំង​៨​នេះ​គឺជា​ឆ្នាំ​ដែល​មាន​ទសបារមី វត្ថុ​ស័ក្តិសិទ្ធិ ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ បារមី​លោកតា លោកយាយ​គ្រប់​ទិស​ទី​ទូ​ទាំង​ទ្វីបលោក​តាម​ជួយ​ថែរក្សា ជួយ​ប្រោះព្រំ​លោក​អ្នក​ឱ្យ​ជួប​តែ​លាភ​សំណាង ហេង​ហេង​ពេញ​មួយ​ជីវិត​។ សូម​លោក​អ្នក​ស៊ែរ​បួងសួង​ឥឡូវនេះ​នឹង​សម្រេច​បាន​ជោគជ័យ​គ្រប់​កិច្ចការ និង​សម្រេច​រាល់​បំណងប្រាថ្នា ។

បើ​តាម​គេហទំព័រ​ហោរាសាស្ត្រ​ហុងស៊ុយ​ចិន​សែ​ចំនួន​៥​ដែល​ល្បី​ទស្សន៍​ទាយ​ឆុត​បំផុត​បាន​អះអាង​ដូច​គ្នា​ថា ម្ចាស់​ឆ្នាំ​លាភ​ទាំង​៨ នៅ​ពាក់​កណ្តាលខែ​ដើមឆ្នាំ​ថ្មី​នេះ​ទោះជា​ទៅ​កាន់​ទីណា​ក៏ ត្រូវ​តែ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​ចោមរោម​និង​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ថ្មី​ពី​អាក្រក់​ប្រែជា​ល្អ​ឧត្តម​ប្រសើរ​ថ្លៃថ្លា​ចូល​មក​ដល់ ។

សូម​ម្ចាស់​ឆ្នាំ​នីមួយ​ៗ​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា​។ ជើង​លេខ​បាន​មើលឃើញ​ទៀត​ថា កំពូល​ឆ្នាំ​លាភ​ទាំង​៨​នេះ​រាសី​របស់​គេ​ស្ថិត​នៅ​លើ​កំពូលភ្នំ​ព្រះ​សុមេរុ មាន​លាភ មាន​លុយ​ហូរ​ចូល​ជុំ​ទិស ដែល​ចាត់​ថា​ជា​ពេលវេលា​នាំ​លាភ​សំណាង​ដ៏​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត ជា​ថ្ងៃ​នាំ​សិរី​សួស្តី នាំ​មហា​មង្គល​ដ៏​ឧត្តម ហើយ​អ្វី​ៗ​ដែល​លោក​អ្នក​ប៉ងប្រាថ្នា​ពី​មុន​មក សម្បត្តិទ្រព្យ​អស់ទាំង​នោះ​ក៏​នឹង​ចូល​មក​សម្រេច​បំណងប្រាថ្នា​នៅ​ត្រឹម​ពាក់កណ្តាល​ខែមករា​ដើមឆ្នាំ​ថ្មី​នេះ​ហើយ ។