ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណាង​ហើយ​ដែល​ឃើញ​ទាន់​…​កុំ​អី​​នោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ​គ្រាប់​អាវុធ​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​គ្រាប់​អាវុធ​ធុន​ធ្ងន់ ត្រូវ​បាន​ប្រជា​កសិករ​ភ្ជួរដីចំការ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩​ មក​រា នៅ​ក្នុងស្រុក​រតន​មណ្ឌល និង​ស្រុក​ភ្នំព្រឹក តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ…

ខេត្តបាត់ដំបង ​៖ ​គ្រាប់​អាវុធ​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​គ្រាប់​អាវុធ​ធុន​ធ្ងន់ ត្រូវ​បាន​ប្រជា​កសិករ​ភ្ជួរដីចំការ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩​ មក​រា នៅ​ក្នុងស្រុក​រតន​មណ្ឌល និង​ស្រុក​ភ្នំព្រឹក តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ហើយ​ពលរដ្ឋ​ក៏​បាន​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​ ។ នេះ​បើ​តាម​សេចក្ដី​រាយការ​ណរបស់​អាជ្ញាធរ​មូលដ្ឋាន​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​០៩​ មក​រា កសិករ​ឈ្មោះ​ម៉ា​ប់ ធី ភេទប្រុស ​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បា​ដាក​ត្បូង ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល បាន​រាយ​ការ​ណ៍ប្រាប់​អាជ្ញាធរ​ថា គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​ជា​ច្រើន ​ដែល​កប់​នៅ​ក្នុង​ដីចំការ​របស់​គាត់​ ។ ដោយឡែក ស្ទើរតែ​ដំណាល​ៗ​គ្នា​នេះ​ដែរ មាន​កសិករ​ម្នាក់​ទៀត​​ឈ្មោះ​ហ៊ិ​ន យន់ ភេទប្រុស ​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ស្អំ ឃុំ​បួរ ស្រុក
​ភ្ន​ំ​ព្រឹកបាន​រាយ​ការ​ណ៍​ប្រាប់​អាជ្ញារ​ធ​រដែ​រថា គាត់​បាន​ប្រទះ​ឃើញ​ក្បាល​គ្រាប់កាំភ្លើង​ត្បាល់​នៅ​ក្បែរ​គល់ឈើរ​មួយ​កន្លែង ​នៅ​ក្នុង​ដីចំការ​ដែល​ក្បាល​គ្រាប់​នេះ​ អាច​បង្ក​គ្រោះថ្នាក់​បំផុត​ ។

កសិករ​នៅ​ស្រុក​រតន​មណ្ឌល គឺ​លោក​ម៉ា​ប់ ធី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គ្រាប់​មីន គ្រាប់​ភ្លើង​ត្បាល់ និង​ក្បាល​គ្រាប់​ទាំងនោះ​ត្រូវ​បាន​ប្រទះ​ឃើញ​ពេល​លោក​កំពុង​ភ្ជួរដីចំការ​។ គ្រាប់​ទាំងនោះ​ត្រូវ​កប់​រាយ​ប៉ាយ​ពាសពេញ​ក្នុង​ដីចំការ ​។ គាត់​បាន​ប្រាប់​ថា ដីចំការ​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​ជា​រៀង​រាល់​ឆ្នាំ តែ​ហាក់​មិន​ប្រទះ​ឃើញ​សោះ លុះ​ពេល​ភ្ជួរ​លើក​ចុង​ក្រោយ​នេះ ​ស្រាប់តែ​គ្រាប់កាំភ្លើង​ទាំងនោះ​ បាន​ផុស​ឡើង​រប៉ាត់រប៉ាយ​ពេញ​ដី​តែ​ម្ដង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទុះ​គ្រោះថ្នាក់​ឡើយ ហើយ​គាត់​ក៏​បាន​ដើរ​រើស​ប្រមូល​ទុក​និង​រាយ​ការ​ណ៏​ប្រាប់​អាជ្ញាធរ​ដែនដី​ភ្លាម​ៗ​ដែរ​។

យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ក្បាល​គ្រាប់ និង​គ្រាប់​កាំភ្លើងត្បាល់ ​ដែល​ប្រជា​កសិករ​
នៅ​ស្រុក​រតន​មណ្ឌល និង​ស្រុក​ភ្នំព្រឹក​ប្រទះ​ឃើញ​ទាំងនោះ​រួម​មាន ក្បាល​គ្រាប់​ធុន​៨២​ម​.​មចំនួន​០៤​គ្រាប់​, គ្រាប់​ដេ​កា​៨២​ម​.​ម ចំនួន​០៤​គ្រាប់​, គ្រាប់​បេ​៤១ ចំនួន​០១​គ្រាប់​, គ្រាប់​មីន​៦៩ ចំនួន​០១​គ្រាប់​, ក្បាល​គ្រាប់​ធុន​៨៥​ម​.​ម ចំនួន​០១​គ្រាប់ និង​ក្បាល​គ្រាប់​ដទៃ​ដែល​មិន​ទាន់​ផ្ទុះ​ចំនួន​២៦​គ្រាប់​ទៀត ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​ទាំងនេះ ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៍​ជួន​អាជ្ញាធរ​ដែនដី ហើយ​ពេល​នេះ ​អាជ្ញាធរ​ក៏​បាន​រាយ​ការ​ណ៍​បន្ត​ទៅ​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់ ដើម្បី​ចុះ​អន្តរា​គម​ន៍​ប្រមូល​យក​គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងនោះ​ហើយ​ ។

អត្ថបទសរសេរ ដោយ