ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​ធ្វេសប្រហែស​ជន​នោះ​ជា​បុគ្គល​ស្លា.ប់

5 ឆ្នាំ មុន

នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា ជន​ណា​មាន​សេចក្តី​ធ្វេសប្រហែស​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី​នៅ​មានជីវិត ក៏​ចាត់​ទុក​ថា​បាន​ស្លាប់​ស្រេច​បាត់​ទៅ​ហើយ ។ ចំណុច​នេះ​ត្រូវ​គ្នា​នឹង​ពុទ្ធភាសិត​ត្រាស់​ថា ជន​ណា​ធ្វេសប្រហែស…

នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា ជន​ណា​មាន​សេចក្តី​ធ្វេសប្រហែស​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី​នៅ​មានជីវិត ក៏​ចាត់​ទុក​ថា​បាន​ស្លាប់​ស្រេច​បាត់​ទៅ​ហើយ ។

ចំណុច​នេះ​ត្រូវ​គ្នា​នឹង​ពុទ្ធភាសិត​ត្រាស់​ថា ជន​ណា​ធ្វេសប្រហែស ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ និង​ប្រយោជន៍​បរលោក ។

ព្រោះតែ​មើលឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​នេះ​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​សាធុជន​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ទេ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ​ ។

បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​ទទួលទាន បុគ្គល​អ្នកមាន​សេចក្តី​មិន​ប្រមាទ​រមែង​មិន​ខាតបង់​របស់​ដែល​រកបាន​ហើយ​ផង និង​ប្រាកដជា​រកបាន​របស់​ដែល​មិន​ទាន់​បាន​ទៀត​ផង ។