ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ពិបាក​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​តែ Huawei នៅ​តែ​សម្រុកចូល​អា​មេ​រិ​ក

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់ Cnet ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​គឺ​ Huawei មិន​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេ​រិក​​​ទេ ។ ក្រៅពី​ការ​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់​ខ្លួន​ហើយ ការ​មិន​អាច​លក់​ឧបករណ៍​ភាគច្រើន​របស់​ខ្លួន…

យោង​តាម​សេចក្តីរាយការណ៍​របស់ Cnet ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​គឺ​ Huawei មិន​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេ​រិក​​​ទេ ។

ក្រៅពី​ការ​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់​ខ្លួន​ហើយ ការ​មិន​អាច​លក់​ឧបករណ៍​ភាគច្រើន​របស់​ខ្លួន និង​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​លែង​ក្លាយជា​ទីតាំង​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​នេះ​បន្ត​បង្កើន​ការ​គ្រប់គ្រង​ទីផ្សារ​ទៀត​ហើយ ។

ប៉ុន្តែ Huawei មិន​ទាន់​ចុះចាញ់​ទាំងស្រុង​ទេ ផ្ទុយ​មក​វិញក្រុមហ៊ុន​នេះ​នឹង​តស៊ូ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​សហរដ្ឋអាមេរិក​ដោយ​មិន​ត្រឹមតែ​លក់​ទូរស័ព្ទ​ទេ តែ​មាន Laptop និង​Tablet ថែម​ទៀត​ផង ។

ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ CES ​នៅ​ទីក្រុង Las Vegas ក៏​បាន​បង្ហាញ​ពី ​Matebook13 ​ថ្មី និង ​Tablet Media Pad M5 Lite​ របស់​ Huawei​ ផង​ដែរ ​។ ផលិតផល​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន​ហើយ ហើយ​វា​នឹង​ត្រូវ​បាន​លក់​នៅ​អឺរ៉ុប​ក្នុងឆ្នាំនេះ​ផង​ដែរ ប៉ុន្តែ​ឧបករណ៍​ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​នេះ​គឺ​សម្រាប់​សហរដ្ឋអាមេរិក​តែ​មួយ​ប៉ុណ្ណោះ ។

វា​បង្ហាញ​មក​ថា ក្រុមហ៊ុន​នេះ​នៅ​តែ​គិត​ថា ពួក​គេ​គួរ​វិនិយោគ​លើ​ការ​ផលិត​ឧបករណ៍​សម្រាប់​តែ​ទីផ្សារ​អា​មេ​រិ​ក​តែ​មួយ​គត់ ។

លោក Geoff Blaber អ្នកវិភាគ​ម្នាក់​មក​ពី​ក្រុមហ៊ុន CCS Insight បាន​ឲ្យ​ដឹង​ថា ៖«​អាជីវកម្ម​កុំ​ព្យ​ទ័​រ និង​ថា​ប្លេ​តរបស់ Huawei មើលឃើញ​ការ​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​សហរដ្ឋ​​អាមេរិក ។ វា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​ស្ថាបនា​យីហោ និង​វត្តមាន​របស់​ខ្លួន បើ​ទោះ​មិន​មាន​វត្តមាន​ស្មា​ត​ហ្វូ​ន​ក៏​ដោយ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ