ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថន ល​ក្ខិ​ណា ថា មាន​ស្នេហា​នាំ​តែ​ខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ដែល​ប្រជាប្រិយភាព​របស់​កញ្ញា​ថន ល​ក្ខិ​ណា កាន់តែ​ស្ទុះ​ឡើង គេ​កាន់តែ​មើលឃើញ​ថា​នាង​ហាក់​នៅ​ឆ្ងាយ​ចំពោះ​រឿង​ស្នេហា ។ គេ​មិន​ដែល​ឃើញ​នាង​បង្ហើប​បំណង​ចង់បាន​សង្សារ ឬ​ស្វាមី​ដូច​តារា​មួយ​ចំនួន​ទេ ។ ថន…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ដែល​ប្រជាប្រិយភាព​របស់​កញ្ញា​ថន ល​ក្ខិ​ណា កាន់តែ​ស្ទុះ​ឡើង គេ​កាន់តែ​មើលឃើញ​ថា​នាង​ហាក់​នៅ​ឆ្ងាយ​ចំពោះ​រឿង​ស្នេហា ។ គេ​មិន​ដែល​ឃើញ​នាង​បង្ហើប​បំណង​ចង់បាន​សង្សារ ឬ​ស្វាមី​ដូច​តារា​មួយ​ចំនួន​ទេ ។

ថន ល​ក្ខិ​ណា លេចឮ​ថា​មាន​អ្នក​តាម​ចែចង់​ច្រើន តែ​នាង​ហាក់​មិន​អើពើ ដោយសារ​តែ​អំឡុង​ពេល​នេះ​ជា​ពេល​ដែល​នាង​មិន​អាច​គិត​យក​អ្នក​ណា​នាំ​ឲ្យ​ខ្លួន​ជាប់ទ្រុង​ទេ ។

ថន ល​ក្ខិ​ណា ឡើង ស្រឺ​ត​ៗ​តាម​រយៈ​ការងា​កមក​កាន់​តួនាទី​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ធំ​មួយ គឺ​នាង​កំពុង​តែ​ទទួល​ជោគជ័យ​ខ្លាំង​លើ​ការ​គាំទ្រ ពិសេស​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តា​ខេត្ត​ក្រុង​នានា ។ តាំងពី​សម្បូរ​ការងារ​កាន់​កម្មវិធី ធំ​ៗ​លើ​តន្ត្រី​ផ្សាយ​ផ្ទាល់​មក ថន ល​ក្ខិ​ណា ហាក់​ប្លែក​ចិត្ត​រហូត​មិន​នឹក​ស្មានថា​នាង​អាច​ឈរជើង​គ្រង​តំណែង​ជា​ច្រើន​របស់​ទូរទស្សន៍​ធំ​ជាមួយ​ពិធីករ​ពិធី​ការិនី ឆ្នើម​ៗ​ផ្សេង​ទៀត​បាន ។

មានការ​លើក​ឡើង​ថា​តាំងពី​ថន ល​ក្ខិ​ណា​ក្លាយជា​ពិធី​ការិនី​ដ៏​លេចធ្លោ​មក នាង​រមែង​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ប្រណីត​ណាស់​ទាំង​ម៉ូ​ដ​គ្រឿងអលង្ការ ពិសេស​ម៉ូ​ដ​ខោអាវ​វិញ​នាង​ទិញ​ឡើង​ឆាក ម្តង​ៗ ប្លែក​ៗ​ពី​គេ និង​មាន​តម្លៃ​។ ដូច្នេះ​ហើយ​ទើប​ថន ល​ក្ខិ​ណា ហាក់​គ្មាន​អារម្មណ៍​គិត​ស្រូប​យក​រឿង​ស្នេហា​ជាមួយ​បុរស​ណា​មករ​ញេ​រ​ញ៉ៃ​នាំ​ឲ្យ​ខាត​ពេល​ខាត​លាភ​ដែល​កំពុង​តែ​ហូរ​ចូល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថន ល​ក្ខិ​ណា ដែល​ទិញ​ផ្ទះ​វីឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​រស់នៅ​យ៉ាង​ស៊ី​វិល័យ​បាន​ឲ្យ​ដឹង​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​មមាញឹក​ក្នុង​អាជីព​ពិធី​ការិនី​ខ្លាំង ក្នុង​នោះ​កម្មវិធី​តន្ត្រី​ខ្លះ​ដល់​ខេត្ត ឆ្ងាយ​ៗ ឬ​ធ្លាយ​ដល់​តំបន់​ភាគ​ឦសាន​ក៏​មាន ។ ប្រការ​នេះ​ត្រូវ​ឱ្យ​នាង​រក្សា​កម្លាំង និង​សុខភាព​ឲ្យ​ល្អ​ព្រោះ​ក្រៅពី​តន្ត្រី​តាម​ខេត្ត ក៏​មានកម្ម​វិធី​តន្ត្រី​ផ្សាយ​ចេញពី​ស្ទូ​ឌី​យោ​ផង​ដែរ ។ ក្រៅពី​នេះ​មានការ​ចេញ​ថត​ស្ប៉ត​ឲ្យ​ផលិតផល ឬ​ថត​កម្ម​វិធីចែក​ប្រាក់​លាន​ជូន​ម្ចាស់​រង្វាន់​តាម​ខេត្ត ។

ថន ល​ក្ខិ​ណា អះអាង​បន្ត​ថា​«​មិន​នឹក​ស្មានថា​ការងារ​ពិធី​ការិនី​បែរជា​នាំ​លាភ​នាំ​សំណាង​ឲ្យ​យើង​បាន​ខ្ពស់​មុខ ហើយ​ក៏​ចង់​បញ្ជាក់​ដែរ​ថា​អ្វី​ៗ​កើត​ចេញពី​ការ​ព្យាយាម​តស៊ូ​រៀនសូត្រ​ពី​រៀមច្បង​មិន​អាច​ថា​ចេះ​គ្មាន​គ្រូ​ឡើយ​។​មួយទៀត​នាង​ខ្ញុំ​ក៏​គ្មាន​បំណង​ចង់ទៅ​ប្រជែង​តំណែង ឬ​ការងារ​ជាមួយ បង​ៗ​ពិធីករ ឬ​ពិធី​ការិនី​រួម​ទ្រនំ​ឡើយ មាន​តែ​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​កម្មវិធី​ដំណើរការ​ល្អ មាន​ភាព​រលូន ម្ចាស់​ឧបត្ថម្ភ​ចូល​ច្រើន​គឺ​សប្បាយចិត្ត​»​។

នៅ​ពេល​សួរនាំ​រឿង​បេះដូង​តារា​សាច់​សរាង​ខ្ពស់​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​«​ពេល​នេះ​ចិត្ត​គឺ​អត់​ចង់​ពាក់​ព័​ន្ឋ​រឿង​ស្នេហា​ឡើយ និយាយ​ឲ្យ​ត្រង់​ទៅ​គឺ​ស្តាយ​ឱកាស​រក​លុយ​ការងារ​កំពុង​តែ​មមាញឹក ។ មាន​ស្នេហា​ត្រូវ​ចំណាយពេល​មើលថែ​គ្នា​យកចិត្តយកថ្លើម ខាត​ច្រើន ។ ម្ល៉ោះហើយ​ទុក​ដល់​ពេល​ណាមួយ​កំណត់​ឲ្យ​យើង​ល្មម​គិតគូរ​រឿង​គូស្រករ​នោះ​ចាំ​គិត​ទៀត ។ ពេល​នេះ​សុំ​កុំ​ទាន់​និយាយ​ក្រៅពី​ការងារ និង​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​សិន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ