ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន អាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​បាន​ភ្លាម​ៗ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​កបាន​និយាយ​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន អាច​នឹង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ចាំបាច់​បាន ខណៈ​ដែល​កិច្ចព្រមព្រៀង​លើ​បញ្ហា​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម និង​ការ​អនុវត្ត​អាច នឹង​ពិបាក​ជាង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​កបាន​និយាយ​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន អាច​នឹង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ចាំបាច់​បាន ខណៈ​ដែល​កិច្ចព្រមព្រៀង​លើ​បញ្ហា​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម និង​ការ​អនុវត្ត​អាច នឹង​ពិបាក​ជាង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​៧ មក​រា កន្លង​មក ។

លោក Wilbur Ross រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ​បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ដល់ CNBC ថា ការ​ចរចា​ជាមួយនឹង​ប្រទេស​ចិន នឹង​ជួយ​ឲ្យ​ដឹង​ថា​តើ​ភាព​ខុស​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​ចរចា​ឬទេ ។

លោក​បាន​និយាយ​ថា ៖« ខ្ញុំ​គិត​ថា​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ពួក​យើង​អាច​សម្រេច​បាន​ដំណោះស្រាយ​សមរម្យ​មួយ​ដែល​ប្រទេស​ចិន​អាច​ទទួលយក​បាន និង​យើង​អាច​ទទួល​យើង​បាន ហើយ​អាច​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ទាំងអស់​ផង​ដែរ ហើយ​សម្រាប់​ខ្ញុំ វា​ជា​បញ្ហា​ពាណិជ្ជកម្ម​ចាំបាច់ ។ វា​ប្រហែលជា​បញ្ហា​ដែល​ងាយស្រួល​ដោះស្រាយ​ជាងគេហើយ »​។

គួរ​បញ្ជាក់​ដែរ​ថា មន្ត្រី​អា​មេ​រិ​ក​កំពុង​តែ​ជួប​ជាមួយនឹង​ភាគី​ខាង​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​នេះ​ជា​លើក​ដំបូង​តាំងពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) និង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង (Xi Jinping) បាន​ព្រមព្រៀង​គ្នា​កាលពី​ខែធ្នូ​ថា នឹង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ប្រមាណ​៩០​ថ្ងៃ ។

វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ​ប្រទេស​ចិន​នឹង​អាច​ព្រម​តាម​ការ​ចង់បាន​របស់​អា​មេ​រិ​ក​ឬ​យ៉ាងណា​ទាក់ទិន​នឹង​វិសមភាព​ពាណិជ្ជកម្ម ការ​ចូល​ក្នុង​ទីផ្សារ និង​ការ​ការពារ​បន្ថែម​លើ​កម្មសិទ្ធិបញ្ញា ។ លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន កំពុង​តែ​ដំណើរការ​បាន​ល្អ ហើយ​ភាព​ទន់ខ្សោយ​របស់​សេដ្ឋកិច្ច​ចិន​បាន​ផ្តល់​ជា​មូលហេតុ​មួយ​ដល់​ប្រទេស​ចិន​ក្នុង​ការ​ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង ។

អ្នកវិភាគ​បាន​និយាយ​ថា ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​សម្រេច​ក្នុង​ពេល​ឆាប់​ៗ នោះ​វា​នៅ​តែ​មិន​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ចិន​ដែរ​ដែល​ត្រូវ​បាន​គិត​ថា នឹង​បន្ត​អន់​ថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ