បុរស​ម្នាក់នៅ​ខេត្តសៀមរាប ពិតជា​មាន​សំណាង​ណាស់ ឈ្នះ​ទឹកប្រាក់​រង្វាន់​ដល់​ទៅ​១០០​លាន​រៀល


រាជធានី​ភ្នំពេញ​៖ ជា​រឿង​ដែល​គួរ​ឱ្យ​រីករាយ​ជាទី​បំផុត​ចំពោះ​បុរស​ម្នាក់ ដែល​បច្ចុប្បន្ន​មានមុខរ​បរជា​អ្នក​ធ្វើ​ជំនួញ​សត្វ​គោ ក្របី ទៅ​ក្រៅ​ស្រុក និង​រស់នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្ត​សៀម មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ នូវ​ចំនួន​ទឹកប្រាក់ ១០០ លាន​រៀល ។​

សម្រាប់​អ្នក​ដែល​មានសំណាង​ខាងលើ​នេះ​មានឈ្មោះ មឿ​ន ម៉ា​ន អាយុ​៤៦​ឆ្នាំ បាន​ថ្លែងប្រាប់​ក្រុម​ការងារ​ដែល​ចុះ​ទៅ​ប្រគល់​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100 លាន​រៀល ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ថា លោក​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​១០០​លា​រៀល​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​នឹកគិត​ថា ​ថ្ងៃ​ណាមួយ​លោក​នឹង​មានសំណាង​បាន​ឈ្នះ​ដូច​គេ​ដែរ ហើយ​ក៏​ព្យាយាម​ទិញ​តែ​បៃតង​អីុឈី​តាន់​មក​ទទួលទានរាល់ថ្ងៃ​។

លុះ​កាលពី​ពេល​ក​ន្ល​ទៅ បន្ទាប់​ពី​សម្រាក​ពី​ការងារ និង​ត្រឡប់​មក​ពី​មើល​ដីស្រែ ហត់​អស់កម្លាំង លោក​ក៏​ទិញ​តែ​បៃតង​អីុឈី​តាន់ រសជាតិ​ផ្លែ​គូ​លេ​ន មក​ទទួលទាន ក៏​ស្រាប់​តែ​បានឃើញ​រង្វាន់​ធំ​នៅ​ក្នុង​គម្រប​ដប ១០០ លាន​រៀល​តែ​ម្ដង​។

ភ្លាម​នោះ លោក​ពិតជា​រីករាយ​ត្រេកអរ​ជា​ខ្លាំង​ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយ​ក៏​យក​ទៅ​បង្ហាញ​អ្នកលក់ និង​ប្រពន្ធ​ឱ្យ​ជួយ​ពិនិត្យ​មើល ដើម្បី​ឱ្យ​ប្រាកដ​ច្បាស់​ថា​ជា​រង្វាន់​ធំ​របស់ អីុឈី​តាន់ ពិតមែន ហើយ​ក៏​​ទូរស័ព្ទ​​ប្រាប់​ខាង​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្នុង​គម្រប​ដប​ស្រាប់​។ លោក​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទ​ទួ​បាន​លុយ​មហា​សំណាង​នេះ លោក​នឹង​យក​មួយ​ចំនួន​ទៅ​សងបំណុល​ធនាគារ​ខ្លះ ហើយ​យក​មួយ​ចំនួន​ទៀត​ទៅ​ពង្រីក​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​តែ​បៃតង​អីុ​ឈី​តាន់ ដែល​បាន​បង្កើត​កម្ម​វិធីចែក​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ដែល​អាច​ជួយ​កែប្រែ​ជីវិត និង​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ដែល​តែង​គាំទ្រ​តែ​បៃតង​អីុ​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​100​លាន​រៀល​រហូត​ដល់​50​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​50 គ្រឿង , រង្វាន់ i-phone 8 ចំនួន 50​គ្រឿង , រួម​ជាមួយ​រង្វាន់ តែ​បៃតង អីុឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5​លាន​) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ឈ្នះ​រង្វាន់​បន្ទាប់ និង​ក្លាយជា​សេដ្ឋី អាច​ជា​រូប​អ្នក…​។ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ