ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោត​ចិត្តដាច់​ដល់​ម្ល៉ឹង​… ដឹក​អ្នក​រង​គ្រោះ​ទៅ​ដល់​ទុក​ចោល​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទំងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​ដឹកឈើ​របស់​អ្នកស្រុក​សំរាប់​ធ្វើ​ផ្ទះ​ពីក្រោយ​យ៉ាង​ពេញទំហឹង ព្រោះតែ​គ្មាន​ចំណាំងផ្លាត​ពីក្រោយ​។ អ្វី​ដែល​ជា​ការ​ហួសចិត្ត នៅ​ពេល​ប្រជាពលរដ្ឋ​ដឹក​ជន​រង​គ្រោះ​ទៅ​ដល់​មណ្ឌល​សុខភាព​ត្រពាំង​ជោរ ស្រាប់តែ​លោក​ប្រធាន​ប្រាប់​ថា ទាល់តែ​ក្រុម​គ្រួសារ​មក​សិន ទើប​ហា៑ន​សង្គ្រោះ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទំងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គោ​យន្ត​ដឹកឈើ​របស់​អ្នកស្រុក​សំរាប់​ធ្វើ​ផ្ទះ​ពីក្រោយ​យ៉ាង​ពេញទំហឹង ព្រោះតែ​គ្មាន​ចំណាំងផ្លាត​ពីក្រោយ​។ អ្វី​ដែល​ជា​ការ​ហួសចិត្ត នៅ​ពេល​ប្រជាពលរដ្ឋ​ដឹក​ជន​រង​គ្រោះ​ទៅ​ដល់​មណ្ឌល​សុខភាព​ត្រពាំង​ជោរ ស្រាប់តែ​លោក​ប្រធាន​ប្រាប់​ថា ទាល់តែ​ក្រុម​គ្រួសារ​មក​សិន ទើប​ហា៑ន​សង្គ្រោះ ដោយ​ខ្លាច​ជន​រង​គ្រោះ​បាត់បង់​ជីវិត សមត្ថកិច្ច​ក៏​ទាក់ទង​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព អម​លាំង វិញ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​៦៩ និង​៧០ កាលពី​ម៉ោង​២០​និង​៤០​នាទី ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ កំពង់ស្ពឺ​។ ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កុមារ​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចំណែក​អ្នក​បើក​គោ​យន្ត​រត់គេច​ខ្លួន​បាត់​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​មួយ​គ្រឿង​ដឹកឈើ​ខ្នៀប​យក​ទៅ​ធ្វើ​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ មាន​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​នឹង​ឈើ ហើយ​មនុស្ស​រង​របួស​ជា​ទំងន់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ដល់ និង​ធ្វើ​កំណត់ហេតុ​រួចរាល់ គោ​យន្ត​ដឹកឈើ និង​ម៉ូតូ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ជោរ ដើម្បី​រក​ម្ចាស់​គោ​យន្ត​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​គោ​យន្ត​មិន​មាន​ចំណាំងផ្លាត​ពេល​យប់​ពីក្រោយ​ទៀត​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ដឹក​ញ្ជូ​ន​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ត្រពាំង​ជោរ ដើម្បី​សង្គ្រោះ​ផង​ដែរ​។ បើ​យោង​តាម​ការ​និយាយ​ត​ៗ​គ្នា​របស់​ប្រជាពលរដ្ឋ​ប្រាប់​សមត្ថកិច្ច គឺ​នៅ​ពេល​ដែល​ពួក​គាត់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​លោក​ប្រធាន​មិន​ព្រម​ជួយ​សង្គ្រោះ​នោះ​ទេ ដោយ​សំអាង​ថា គ្មាន​ក្រុម​គ្រួសារ​សាច់ញាតិ​មក រង់ចាំ​ឱ្យ​សាច់ញាតិ​មក​សិន ទើប​ហា៑ន​សង្គ្រោះ ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​អម​លាំង ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​តែ​ម្តង​។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះគន់​ក្រុម​គ្រូពេទ្យ ជា​ពិសេស​លោក​ប្រធាន​មណ្ឌល​សុខភាព​តែ​ម្តង​ថា​មិន​យកចិត្តទុកដាក់​សង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ​នោះ​ទេ ដោយ​យក​លេស​ថា គ្មាន​ក្រុម​គ្រួសារ​មក​ធានា​។ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ទេ​ថា ក្នុង​នាម​គ្រូពេទ្យ តើ​ត្រូវធ្វើ​ឱ្យ​សម​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​នោះ​ទេ តែ​លោក​ប្រធាន​ធ្វើ​នេះ គឺ​អមនុស្សធម៌​ពេក​ហើយ​។ មានការ​លើក​ជា​សំណួរ​ថា ដោយ​ការ​គិត​បែប​អវិជ្ជមាន​នេះ បើសិនជា​របស់​សង្គ្រោះ​បាន ហើយ​ត្រូវ​ស្លាប់​នោះ តើ​លោក​ប្រធាន​គិត​យ៉ាងណា​ដែរ ហើយ​បើសិនជា​ថ្ងៃ​ណាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក​ជួប​រឿង​បែប​នេះ​នៅ​កន្លែង​ផ្សេង​ដូច​ករណី​នេះ តើ​អារម្មណ៍​របស់​លោក​យ៉ាង​មិច​វិញ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ