ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អ្នកមាន​ប្រាក់ មាន​ទាំង​អំណាច​កោងកាច អ្នក​ណា​ក៏​ខ្លាច

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ មាន​យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូន​អ្នកមាន​លុយ​ប្រចាំ​ខេត្ត​ប៉ៃលិន បាន​បើករថយន្ត​ពាក់​ស្លាក​លេខ ថៃ បើកបរ​បត់​ឆ្វេង​មិន​ប្រើ​ភ្លើង​ស៊ី​ញ៉ូ​ឆ្វេង​លុះ​កៀរ​បុរស​ជិះ​ម៉ូតូ​ម្នាក់…

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ មាន​យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូន​អ្នកមាន​លុយ​ប្រចាំ​ខេត្ត​ប៉ៃលិន បាន​បើករថយន្ត​ពាក់​ស្លាក​លេខ ថៃ បើកបរ​បត់​ឆ្វេង​មិន​ប្រើ​ភ្លើង​ស៊ី​ញ៉ូ​ឆ្វេង​លុះ​កៀរ​បុរស​ជិះ​ម៉ូតូ​ម្នាក់ ស្រាប់តែ​ចុះ​ពី​រថយន្ត​បម្រុង​វាយតប់ និង​ឱ្យ​ជន​រង​គ្រោះ​សុំ​ទោស​ថែម​ទៀត​ផង ពិតជា​មាន​អំណាច​មែន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិះ​ម៉ូតូ​រង​គ្រោះ ឈ្មោះ ធូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ពាក់​ស្លាក់​លេខ ថៃ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន អ្នកបើកបរ​រថយន្ត​បាន​បត់​ឆ្វេង ដោយ​មិន​ស៊ី​ញ៉ូ​ភ្លើង​ចរាចរណ៍ ហើយក៏កៀរ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​តែ​ម្តង ។

អ្នកបើកបរ​ម៉ូតូ​បន្ត​ថា ដោយ​មានការ​ភិតភ័យ ព្រោះ​គាត់​ខ្ចី​ម៉ូតូ​ថៅកែ​ជិះ គាត់​ក៏​លើក​ម៉ូតូ​ជិះ​បន្ត ពេល​នោះ​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បើករថយន្ត​ដេញ​តាម​កៀរ​ពីក្រោយ​គាត់​បន្ត​ទៀត បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល​ទេ ។ បន្ទាប់​ពី​បុក​ហើយ អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ក៏​ចុះ​មក​និយាយ​តែ​ភាសា​ថៃ មិនដឹង​ជា​និយាយ​អ្វី​នោះ​ទ ដោយ​គាត់​មិន​ចេះ​ស្តាប់ រួច​ក៍​បើករថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុ​ការ​លើក​ឡើង​ថា បុរស​ដែល​បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ ថៃ​នោះ ឈ្មោះ ណា​ក់ នៅ​ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នរណា​ក៍​ស្គាល់​ដែរ មិន​ថា​ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ក្នុង​ខេត្ត ហើយ​បុរស​ឈ្មោះ​ណា​ក់​នេះ ក៏​ធ្លាប់​បើករថយន្ត​ក្រឡាប់​ជា​ច្រើន​ដង​មក​ហើយ​ដែរ តែ​មិន​អី (​សំដី​ប្រជាពលរដ្ឋ​) ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ យើង​មិន​ទាន់​ទទួល​ព័ត៌មាន​ឆ្លើយ​តប​យ៉ាងណា​នោះ ពី​ភាគី​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​នៅឡើយ​ទេ សូម​រង់​ចំ​បន្ត​ទៀត ។ ជាមួយ​គ្នា​នេះ​ដែរ មហាជន និង​ប្រជាពលរដ្ឋ រង់ចាំ​មើល​ថា តើ​អភិបាលខេត្ត​ប៉ៃលិន និង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ហ៊ាន​ចាត់វិធានការ​ចំពោះ​បុរស​ឈ្មោះ ណា​ក់ ដែល​បើករថយន្ត​ពាក់​ស្លាក​លេខ​ថៃ​នេះ​ដែរ​ឬទេ? ​ព្រោះ​កន្លង​មក នៅ​ពេល​ដែល​បុគ្គល​រូប​នេះ​បើករថយន្ត​តាម​ផ្លូវ​ម្តង​ៗ គឺ​ប្រជាពលរដ្ឋ​ព្រលឹង​ចុង​សក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ