ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​ក្រឡាប់​ទាំង​២​ចឹ​ង ចុះ​មនុស្ស​វិញ​នោះ​យ៉ាង​ណ​ទៅ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទាំង​សងខាង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពក​រាជ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទាំង​សងខាង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពក​រាជ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខណៈ​រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទួ​រី​សម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ដ​២​គ្រឿង​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង ដោយ​ក្នុង​នោះ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ម៉ាក KIA ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2A- 0706 បើកបរ​ពី​ខាង​មុខ ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X- 3415 បើក​ពីក្រោយ​រថយន្ត​កូរ៉េ​បាន​បើក​វ៉ា​ជែង ប៉ុន្តែ​ពេល​កំពុង​បើក​វ៉ា​បាន​ជួប​ឧបសគ្គ ហើយ​ក៏​បាន​ងាក​មក​ខាងស្តាំ​ដៃ​វិញ​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ទាំង​ពីរ​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ខាងស្តាំ​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ទួ​រី​ស ឈ្មោះ ភឹ​ម រ៉ា អាយុ​៣៣​ឆ្នាំ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​អ្នកបើកបរ​រថយន្ត​កូរ៉េ​គ្រាន់តែ​រង​របួសស្រាល ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បង្ក​ដោយ​រថយន្ត​ទួ​រី​ស​ដឹក​បន្លែ បើក​ក្នុង​ល្បឿន​លឿន​លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បំណង​បើក​វ៉ា​ជែង​រថយន្ត​កូរ៉េ​ខាងឆ្វេង​ដៃ ប៉ុន្តែ​ពេល​ឡើង​វ៉ា​បាន​ជួប​ឧបសគ្គ ហើយ​ក៏​ងាកក្បាល​ចូល​ខាងស្ដាំ​ដៃ​វិញ ទើប​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ពីក្រោយ​យ៉ាង​ពេញទំហឹង រូ​ច​ជ្រុល​ទៅ​បុក​នឹង​អាកាស្សា​មួយ​ដើមរ​បើកទ្វារ​ម្ខាង​ទើប​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្តង ។ ចំណែក​រថយន្ត​កូរ៉េ ក្រោយ​ពី​រថយន្ត​ទួ​រី​ស​បុក​ពីក្រោយ​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​ដូច​គ្នា​នេះ​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា នេះ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​រលារ​ប្អៀ​រ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ ដោយឡែក​បន្លែ និង​ផ្លែ​ឈើ​ដែល​ដឹក​ក្នុង​រថយន្ត​ទួ​រី​សបាន​ខូចខាត​ទាំងស្រុង​ដោយសារ​តែ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ហៀរ​ប្រឡាក់​ដោយ​ប្រេងម៉ាស៊ីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ